- 2018-05-07 03:27:51
- ព័ត៌មាន
ទីបំផុត ជំនួបលោក ត្រាំ និង លោក គីម នឹងធ្វើនៅប្រទេសអាស៊ានមួយនេះ
- 2018-05-07 03:27:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ជំនួបលោក ត្រាំ និង លោក គីម នឹងធ្វើនៅប្រទេសអាស៊ានមួយនេះ
ចន្លោះមិនឃើញ
ជំនួបរវាងមេដឹកនាំសហរដ្ឋអាមេរិក-កូរ៉េខាងជើង នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរី នាពាក់កណ្ដាលខែមិថុនាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Chosun។
សារព័ត៌មាន Chosun បានបញ្ជាក់ថា សិង្ហបុរីជាដែនដីអព្យាក្រឹត្យមួយសម្រាប់ជំនួបនេះ ហើយវាក៏ជាតំបន់ដែលគ្មានយោធាកូរ៉េខាងជើង និងខាងត្បូងផងដែរ។ ចំណែកឯកាលបរិច្ឆេទវិញអាចនឹងធ្វើឡើងនៅអំឡុងសប្ដាហ៍ទី៣នៃខែមិថុនា ដើម្បីកុំឲ្យជាន់គ្នានឹងកិច្ចប្រជុំ G7 នៅប្រទេសកាណាដា ដែលនឹងធ្វើឡើងនៅថ្ងៃទី៨-៩មិថុនា ព្រោះលោក ដូណាល់ ត្រាំ ទំនងជានឹងទៅចូលរួមកិច្ចប្រជុំនេះដែរ។
ពាក់ព័ន្ធនឹងជំនួបជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងបន្តធ្វើជាអ្នកចរចាសម្រាប់ភាគីទាំងនេះ។ លោក មូន នឹងទៅរដ្ឋធានី Washington នាថ្ងៃទី២២ ខែឧសភានេះ ដើម្បីពិភាក្សាអំពីដំណើរការនៃជំនួបលោកត្រាំ និងលោកគីម។
សូមបញ្ជាក់ថា បើទោះជាប្រុងចូលអង្គុយតុចរចាជាមួយគ្នាក្ដី អាមេរិកនៅតែប្រកាសថា ខ្លួននឹងបន្តដាក់សម្ពាធជាអតិបរមាទៅលើក្រុងព្យុងយ៉ាងដដែល។ អាមេរិកអះអាងថា ការដែលកូរ៉េខាងជើងព្រមមកចរចាយ៉ាងដូច្នេះប្រាកដជាមានមូលហេតុនៅពីក្រោយណាមួយមិនខាន។
ដោយឡែកកូរ៉េខាងជើងវិញ ក៏បានប្រកាសផងដែរថា រឿងដែលខ្លួនមានបំណងបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរមិនមែនដោយសារអាមេរិកនោះទេ។ បន្ថែមពីនេះ កូរ៉េខាងជើងបានព្រមានថា អាមេរិកកំពុងធ្វើឲ្យពិភពលោកមានការភាន់ច្រឡំហើយ៕
ចុចអាន៖