- 2018-05-07 07:39:28
- ព័ត៌មាន
មកស្គាល់ របស់ ២ ប្រធានាធិបតីកូរ៉េខាងត្បូងជូន គីម ជុងអ៊ុន កាលពីជំនួបកំពូល
- 2018-05-07 07:39:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ របស់ ២ ប្រធានាធិបតីកូរ៉េខាងត្បូងជូន គីម ជុងអ៊ុន កាលពីជំនួបកំពូល
ចន្លោះមិនឃើញ
នៅក្នុងជំនួបកំពូលកាលពីថ្ងៃ សុក្រ ទី២៧ មេសាកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថាបានជូនរបស់ពីរយ៉ាងដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
យោងតាមសារព័ត៌មានក្នុងតំបន់ជាច្រើនរាយការណ៍ថា លោក Moon Jae-in បានជូន សៀវភៅមួយក្បាល និង USB មួយ ដល់ គីម ជុងអ៊ុន។ នៅក្នុង USB នេះគឺមានផ្ទុកសៀវភៅអេឡិចត្រូនិក (e-book) មួយក្បាលបង្ហាញពីផែនទីសេដ្ឋកិច្ចថ្មីនៃឧបទ្វីបកូរ៉េ ដែលលោក Moon បានប្រកាសកាលពីដើមឆ្នាំ។ ជាមួយគ្នាដែរ ផែនទីនេះគឺជាផែនការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ ដើម្បីធ្វើការជាមួយគ្នានៅតំបន់បីរួមមាន ៖
តាមបណ្ដោយឆ្នេរខាងកើត និងប្រទេសរុស្ស៊ី ប្រើប្រាស់សម្រាប់ថាមពល និងធនធាន
តាមបណ្ដោយឆ្នេរខាងលិច ប្រើប្រាស់សម្រាប់ការដឹកជញ្ជូន
តំបន់ព្រំដែន ប្រើប្រាស់សម្រាប់ទេសចរ។
លើសពីនេះទៀត ក្នុង USB នេះក៏មានផ្ទុកព័ត៌មានមួយចំនួនទាក់ទងនឹងរោងចក្រផលិតថាមពលផងដែរ។
គួរបញ្ជាក់ថា ការដែលប្រធានាធិបតីកូរ៉េខាងត្បូងជូន USB នេះទៅគីម ជុងអ៊ុន គឺក្នុងគោលបំណងបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យងាកមកទទួលជំនួយសេដ្ឋកិច្ចអន្តរជាតិ ជាជាងទទួលការដាក់ទណ្ឌកម្ម៕
ចុចអាន ៖