• 2018-05-10 08:12:20
  • ព័ត៌មាន

កសិករវៀតណាមបរិច្ចាគដីស្រែ កសាងសាលាមត្តេយ្យ សម្រាប់កុមារជនជាតិដើមភាគតិច

  • 2018-05-10 08:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​នៅ​ក្នុង​ប្រទេស​វៀតណាម​ម្នាក់ បាន​ធ្វើ​ឲ្យ​គេ​កើត​សរសើរ និង​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​បរិច្ចាគ​ដី​ធ្លី​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​កសាង​សាលា​មត្តេយ្យ​សមរម្យ​មួយ សម្រាប់​កុមារ​ក្នុង​ស្រុក ដែល​ជា​សមាជិក​ក្រុម​ជន​ជាតិ​ភាគ​តិច។

អ្នកស្រី Ho Thi Khun រស់​នៅ​ក្នុង​ឃុំ Khe Ngat ខេត្ត Quang Binh ដែល​សហគមន៍​ជនជាតិ​ភាគតិច​នៅ​ទី​នោះ មិន​អាច​មាន​លទ្ធភាព​ផ្ដល់​​ជា​កន្លែង​អប់រំ​ដល់​កូនៗ​របស់​ពួកគេ។ អ្នក​ស្រី​ដែល​ជា​កសិករ​ក្រីក្រ​ម្នាក់ បាន​ផ្ដល់​ដី​ទំហំ ៨៥០ ម៉ែត្រការ៉េ នៃ​ផ្ទៃ​ដី​សរុប​ចំនួន ២ ៥០០ ម៉ែត្រ​ការ៉េ​របស់​ខ្លួន ដើម្បី​សាងសង់​សាលា​រៀន។

ស្វាមី​របស់​អ្នក​ស្រី​បាន​ទទួល​មរណភាព​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បន្សល់​ទុក​កូន​ស្រី ៦ នាក់ និង​ម្ដាយ​អាយុ ៧០ ឆ្នាំ​ឲ្យ​អ្នក​ស្រី​ថែរក្សា។ មនុស្ស​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​អ្នក​ស្រី​លក់​ដី​ខ្លះ​ទៅ ដើម្បី​អាច​រស់​នៅ​បាន​ប្រសើរ​ជាង​នេះ ប៉ុន្តែ​អ្នក​ស្រី​បាន​បដិសេធ។

គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​ផ្ទះ ៩៥ គ្រួសារ​នៅ​​ឃុំ Khe Ngat មាន​តែ ១៥ គ្រួសារ​ប៉ុណ្ណោះ​មាន​ដី​ស្រែ​សម្រាប់​ដាំ​ដុះ។ តាម​ប្រពៃណី ឪពុកម្ដាយ​នឹង​បែងចែក​ដី ទៅ​ដល់​កូនៗ​នៅ​ពេល​ពួកគេ​រៀបការ៕

ចុច​អាន៖

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី