- 2018-05-14 03:57:38
- ព័ត៌មាន
ស្ត្រីម្នាក់ផាត់មុខស្រដៀង Mona Lisa ធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ (មានវីដេអូ)
- 2018-05-14 03:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីម្នាក់ផាត់មុខស្រដៀង Mona Lisa ធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ (មានវីដេអូ)
ចន្លោះមិនឃើញ
ស្ត្រីជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងក្រោយបង្ហាញវីដេអូផាត់មុខស្រដៀងរូបគំនូរដ៏ល្បី Mona Lisa។
ស្ត្រីវ័យ ២៧ឆ្នាំឈ្មោះ He Yuya បានបង្ហោះវីដេអូរបស់ខ្លួនផាត់មុខស្រដៀងរូបគំនូររបស់វិចិត្រករដ៏ល្បីល្បាញ Leonardo da Vinci ដោយប្រើប្រាស់គ្រឿងផាត់មុខធម្មតាប៉ុណ្ណោះ។ ស្ត្រីរូបនេះបានប្រាប់ MailOnline ឲ្យដឹងថាខ្លួនបានធ្វើការផាត់មុខនេះឡើងក្រោយមានការស្នើសុំជាច្រើនពី Followers ហើយមិននឹកស្មានថាវីដេអូនេះល្បីពេញអ៊ីនធឺណិតនោះទេ។ លើសពីនេះទៀត នាងក៏មានសមត្ថភាពពិសេសអាចផាត់មុខស្រដៀង Lady Ermine ដែលជាគំនូរប្រេងរបស់ Leonardo da Vinci ផងដែរ។
គួរឲ្យដឹងថា វីដេអូរបស់នាងត្រូវបានគេចូលមើលជាង ២០លានដងក្នុងបណ្ដាញសង្គម Dou Ying ហើយធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ដោយសារជំនាញពិសេសរបស់នាង៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖