• 2018-05-14 06:50:13
  • ព័ត៌មាន

មក​ដឹងការពិតទាំង ៧ ពីភរិយាលោក ដូណាល់ ត្រាំ កម្រមានអ្នកដឹង

  • 2018-05-14 06:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំទាវទីមួយ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន Melaia Trump ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ភាព​ខុស​ប្លែក​ជា​ច្រើន​ពី​ជំទាវ​មុន​ៗ​របស់​អាមេរិក។ ទោះ​យ៉ាង​ណា​ក៏​ដោយ មាន​មនុស្ស​មិន​ច្រើន​នាក់​ទេ​ដែល​បាន​ដឹង​ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ពី​ភរិយា​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​រូប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ពិត​ទាំង ៧ពីភរិយាលោក ដូណាល់ ត្រាំ កម្រមានអ្នកដឹង ៖

១. Melania ស្ថិត​ក្នុង​ចំណោម​ជំទាវ​ទី​មួយ ២​រូប​ប៉ុណ្ណោះ​ដែល​កើត​ក្រៅ​ទឹកដី​សហរដ្ឋអាមេរិក ពោល​គឺ​កើត​ក្នុង​ប្រទេស ស្លូវេនី

២. Melania គឺ​ជា​ជំទាវ​អាមេរិក​តែ​ម្នាក់​គត់​ដែល​កើត​នៅ​ប្រទេស កុម្មុយនិស្ត ដែល​ស្ថិត​ក្នុង​អំឡុង​ពេល ស្លូវេនី នៅ​ជា​ផ្នែក​មួយ​របស់ យូហ្គោស្លាវី

៣. ជំទាវទីមួយ​រូប​នេះ គឺ​ជា​ប្រពន្ធ​ទី ៣ របស់​លោក ដូណាល់ ត្រាំ ដោយ​លោក​បាន​រៀប​ការ​ជាមួយ​អ្នក​ស្រី Ivana Trump ក្នុង​ឆ្នាំ ១៩៧៧ និង​លែង​លះ​គ្នា​ក្នុង​ឆ្នាំ ១៩៩២ ហើយ​ប្រពន្ធ​ទី ២ គឺ​អ្នកស្រី Mala Maples រៀប​ការ​ក្នុង​ឆ្នាំ ១៩៩៩ និង​លែង​លះ​គ្នា​ក្នុង​ឆ្នាំ ១៩៩២

៤. Melania គឺ​ជា​ជំទាវ​អាមេរិក​តែ​ម្នាក់​គត់​ដែល​ភាសា​កំណើត​មិន​មែន​ជា​ភាសា អង់គ្លេស

៥. Melania ជា​ជំទាវ​តែ​ម្នាក់​គត់​ដែល​អាច​និយាយ​បាន​ច្រើន​ភាសា​ជាង​ជំទាវ​មុន​ៗ​ទាំង​អស់​មាន​ដូច​ជា ៖ អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និង​ស៊ែប៊ី

៦. Melania ធ្លាប់​ជា​តារា​ម៉ូដែល​ដ៏​ជោគជ័យ​បំផុត​អំឡុង​ឆ្នាំ ២០០០ ឲ្យ​ទស្សនាវដ្ដី​ជា​ច្រើន និង​ធ្លាប់​ថត​រូប​អាក្រាត​កាយ​ទៀត​ផង

៧. Melania ជាប់​ឈ្មោះ​ក្នុង​ចំណោម​​ជំទាវ​ទី​មួយ​មាន​កម្ពស់​ខ្ពស់​បំផុត​បី​នាក់​ជាមួយ​អ្នក​ស្រី Michelle Obama និង Eleanor Roosevelt

ចុចអាន ៖

ប្រភព៖ Businessinsider ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់