• 2018-05-16 07:23:52
  • ព័ត៌មាន

ដឹងពេលបញ្ចប់ការសង់រូបព្រះ វិស្ណុ ធំជាងគេបំផុតនៅកោះបាលី (មានវីដេអូ)

  • 2018-05-16 07:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​ស្ទូច​រូប​ចម្លាក់​ព្រះកេស​ព្រះ វិស្ណុ​ដើម្បី​ដំឡើង​លើ​ដងខ្លួន​នៅ​ឧទ្យាន​វប្បធម៌​ភូមិ Jimbaran កោះ​បាលី​ប្រទេស ឥណ្ឌូនេស៊ី។

វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​បុរស​ម្នាក់​ដោយ​សរសេរ​ថា ព្រះ​កេស​របស់​ព្រះ​វិស្ណុ​នេះ​មាន​ទម្ងន់​រហូត​ទៅ​ដល់ ៤​តោន​ឯណោះ ហើយ​ត្រូវ​ប្រើប្រាស់​ដង​ស្ទូច​ដើម្បី​ដំឡើង​លើ​ដង​ខ្លួន​បាន។ រូប​ចម្លាក់​ព្រះ​វិស្ណុ​ដ៏​ធំ​ជាង​គេ​បំផុត​នេះ ត្រូវ​បាន​សាងសង់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រហូត​មក​ទល់​ពេល​នេះ។ ប៉ុន្តែ​ជា​មួយ​ការ​ដំឡើង​ព្រះ​កេស​នេះ ការ​សាង​សង់​ទាំង​មូល​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែ សីហា ឆ្នាំ ២០១៨​ខាង​មុខ​នេះ​ហើយ។

រូប​ចម្លាក់​នេះ ក៏​នឹង​មាន​ភោជនីយដ្ឋាន​មួយ​នៅ​ខាង​ក្នុង​ផង​ដែរ​ ដែល​អាច​បម្រើ​មនុស្ស​រហូត​ដល់ ៥០០​នាក់។ លើស​ពី​នេះ​ទៀត​ វា​ក៏​នឹង​មាន​សារមន្ទីរ និង​វិចិត្រ​សាល​នៅ​ខាង​ក្នុង​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​គយគន់​ទេសភាព​នៃ​កោះ​បាលី​ទាំង​មូល​បាន​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា រូប​ចម្លាក់​ព្រះ​វិស្ណុ​ធំ​ជាង​គេ​បំផុត​នេះ ត្រូវ​បាន​សាង​សង់​ឡើង​យ៉ាង​ពិសេស​ជាមួយ​កម្ពស់​រហូត​ដល់ ១២១ ម៉ែត្រ ហើយ​អាច​ទប់​ទល់​កម្រិត​រញ្ជួយ​ដី​រហូត​ដល់ ៨​វ៉ិចទ័រ និង​កម្លាំង​ខ្យល់​ល្បឿន ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ Coconut ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់