• 2018-05-17 03:57:00
  • ព័ត៌មាន

រុស្ស៊ី ជិតសម្រេចបានអាវុធបំបាំងកាយដ៏សាហាវមួយ ដែលអាមេរិកខ្លាចបំផុត

  • 2018-05-17 03:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវុធ​លឿន​បំផុត​មួយ​របស់​រុស្ស៊ី​ដែល​អាច​វាយ​ប្រហារ​បាន​គ្រាប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ពិភព​លោក​ត្រឹម​ប៉ុន្មាន​នាទី នឹង​សម្រេច​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ២០២០​ នេះ។

យោង​តាម​ប្រភព​មួយ​ឲ្យ​ដឹង​ថា អាវុធ​នេះ​មាន​ឈ្មោះ Avangard ដែល​ជា​អាវុធ​អាមេរិក​ភ័យ​ខ្លាច​បំផុត ហើយ​មិន​ទាន់​មាន​វិធី​សាស្ត្រ​ណា​មួយ​ដើម្បី​ទប់​ទល់​ជាមួយ​វា​បាន​ទេ។ Avangard ធ្លាប់​ត្រូវ​បាន​រុស្ស៊ី​សាកល្បង​ចំនួន​បី​ដង​មក​ហើយ ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​នោះ​ទេ ដោយ​ការ​សាក​ល្បង​លើក​ចុង​ក្រោយ​កាល​ពី​ខែ តុលា ២០១៧ វា​បាន​ផ្ទុះ​មុន​ពេល​ទៅ​ដល់​គោលដៅ។

ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​មិន​បោះបង់​មហិច្ឆតា​នេះ​ចោល​ទេ ដោយ​ពួក​គេ​បាន​និង​កំពុង​អភិវឌ្ឍ​លើ​គម្រោង Avangard នេះ​អស់​រយៈ​ពេល​ជាង ៣ ទសវត្ស​ហើយ។ ដូច្នេះ​ពួកគេ​នៅ​តែ​បន្ត​អភិវឌ្ឍ​វា និង​ចេញ​មុខ​អះអាង​ជា​ថ្មី​ថា​អាវុធ​នេះ​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​សង្គ្រាម​ក្នុង​រយៈ​ពេល ២​ឆ្នាំ​ទៀត។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន​ប្រធានាធិបតី​រុស្ស៊ី បាន​អះ​អាង​ដោយ​ផ្ទាល់​ថា Avangard គឺ​ជា​អាវុធ​បំបាំង​កាយ ដោយ​សារ​វា​មាន​ល្បឿន​លឿន​ជាង​សំឡេង​រហូត​ដល់ ២០​ដង​ឯណោះ។ លើស​ពី​នេះ​ទៀត វា​ជា​ក្ដី​បារម្ភ​មួយ​របស់​អាមេរិក​ដោយ​មិន​មាន​ប្រព័ន្ធ​ការពារ​ណា​អាច​បាញ់​ស្ទាក់​អាវុធ​ដ៏​សាហាវ​នេះ​បាន​នៅ​ឡើយ​ទេ៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់