- 2018-05-22 02:15:35
- ព័ត៌មាន
គួរឲ្យអាសូរ! ព្យាយាមឡើងភ្នំអេវើរេស ៨លើកមិនសម្រេច ចុងក្រោយដេកស្លាប់ម្នាក់ឯងលើភ្នំ
- 2018-05-22 02:15:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យអាសូរ! ព្យាយាមឡើងភ្នំអេវើរេស ៨លើកមិនសម្រេច ចុងក្រោយដេកស្លាប់ម្នាក់ឯងលើភ្នំ
ចន្លោះមិនឃើញ
អ្នកឡើងភ្នំជនជាតិជប៉ុនម្នាក់ដែលព្យាយាមឡើងភ្នំអេវើរេស (Everest) ដែលមានកម្ពស់ ៨ ៨៤៨ម៉ែត្រ រហូតដល់ទៅ ៨ដង និងបាត់បង់ម្រាមដៃអស់ ៩ បានដេកស្លាប់ម្នាក់ឯងនៅក្នុងតង់គួរឲ្យអាសូរ។
លោក Nobukazu Kuriki អាយុ៣៥ឆ្នាំ ត្រូវបានប្រទះឃើញដោយជនជាតិភាគតិច Sherpas នៅត្រង់ជំរុំទី២ (Camp 2) ចម្ងាយប្រហែល ១ ៤០០ម៉ែត្រពីកំពូលភ្នំ កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅនេះ។
ទោះបីជាយ៉ាងណា លោក Gyanendra Shrestha មន្រ្តីទេសចរណ៍នេប៉ាល់ បានឲ្យដឹងថា គ្មានព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងការស្លាប់របស់ Kuriki ឡើយ។
គួររំលឹកឲ្យដឹងថា កាលពីឆ្នាំ២០១២ បុរសជនជាតិជប៉ុនរូបនេះបានទទួលរងអាការៈស្លាប់ជាលិកាធ្ងន់ធ្ងរ ដោយសារតែត្រូវត្រជាក់ខ្លាំងពេក។ ប៉ុន្តែការប្ដេជ្ញាចិត្តរបស់លោកនៅតែមាន ហើយក៏បានវិលត្រលប់មកឡើងភ្នំនេះវិញនៅឆ្នាំ២០១៥ ប៉ុន្តែនៅតែមិនបានសម្រេច។
រហូតមកដល់ឆ្នាំ២០១៨ លោក Kuriki បានចងក្រងឯកសារស្ដីពីការធ្វើដំណើរនាពេលថ្មីៗរបស់ខ្លួន ដោយការថត និងបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃអាទិត្យ ពោលគឺមុនពេលស្លាប់មួយថ្ងៃ ដោយភ្ជាប់ជាមួយសារសរសេរថា «ខ្ញុំមានអារម្មណ៍ថាឈឺចាប់ និងដឹងពីភាពលំបាកនៃភ្នំនេះហើយ»៕
ចុចអាន៖