• 2018-05-22 07:14:37
  • ព័ត៌មាន

បុរសនារីជប៉ុននាំគ្នាស្រាត បង្អួតស្នាមសាក់ Yakuza ក្នុងពិធីបុណ្យចម្លែកមួយ

  • 2018-05-22 07:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មីៗ​នេះ បុរស និង​នារី​ជនជាតិ​ជប៉ុន​ជា​ច្រើន​នាក់ បាន​ដើរ​តាម​ដង​ផ្លូវ ដោយ​ស្លៀកពាក់​ត្រឹម​ឈុត​ក្នុង​ប៉ុណ្ណោះ ដើម្បី​បង្អួត​ស្នាម​សាក់ Yakuza របស់​ពួកគេ នៅ​ក្នុង​ពិធី​បុណ្យ​ដ៏​ចម្លែក និង​ពេញ​និយម​បំផុត​មួយ​របស់​ទីក្រុង​តូក្យូ។

ពិធីបុណ្យ​នេះ​មាន​ឈ្មោះ​ថា Sanja Matsuri Festival ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក Asakusa ដោយ​មាន​មនុស្ស​ជិត ២លាន​នាក់​ចូល​រួម​ដើរ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ នៃ​ស្ថាបនិក​ប្រាសាទ Sensoji។

ក្នុង​ចំណោម​ក្រុម​បុរស និង​នារី​ដែល​ពោរពេញ​ដោយ​ស្នាម​សាក់​ពេញ​ដង​ខ្លួន​ទាំង​នោះ ភាគ​ច្រើន​សុទ្ធតែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង ក្រុម​អ្នក​លេង​ជប៉ុន Yakuza ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ឧក្រិដ្ឋកម្ម​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស៕

ចង់​ដឹង​ពិធីបុណ្យ​ខាង​លើ​យ៉ាង​ណា​ខ្លះ សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់