- 2018-05-23 01:43:32
- ព័ត៌មាន
អ្នកកាសែតត្រូវបង់លុយ ១ម៉ឺនដុល្លារ បើចង់ចូលមើលកូរ៉េខាងជើង កម្ទេចកន្លែងនុយក្លេអ៊ែរ
- 2018-05-23 01:43:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកាសែតត្រូវបង់លុយ ១ម៉ឺនដុល្លារ បើចង់ចូលមើលកូរ៉េខាងជើង កម្ទេចកន្លែងនុយក្លេអ៊ែរ
ចន្លោះមិនឃើញ
កូរ៉េខាងជើងនឹងរៀបចំពិធីកម្ទេចកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួននៅតំបន់ Punggye-ri ចន្លោះពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយអាស្រ័យលើកត្តាអាកាសធាតុ។ ទន្ទឹមនឹងការរៀបចំនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងគិតថ្លៃសេវាចំនួន ១ម៉ឺនដុល្លារ ចំពោះអ្នកសារព័ត៌មានម្នាក់ដែលចង់ចុះទៅយកព័ត៌មាននៅទីនោះ។
យ៉ាងណាមិញ ចំពោះអ្នកសារព័ត៌មានកូរ៉េខាងត្បូងនឹងមិនត្រូវរាប់បញ្ចូលក្នុងការគិតថ្លៃសេវានេះឡើយ ពោលគឺអាចទៅយកព័ត៌មាននៅទីនោះដោយឥតគិតថ្លៃបាន។ បន្ថែមពីនេះ ស្ថាប័នព័ត៌មានចំនួន៣ ក៏ត្រូវបានលើកលែងដែរ ដែលមានដូចជា CNN, ABC និង Associated Press។
សូមរំលឹកថា ការប្រកាសបិទទីតាំងនុយក្លេអ៊ែរនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់កាលពីថ្ងៃទី១១ឧសភាថា អាមេរិកនឹងជួយស្ដារសេដ្ឋកិច្ចកូរ៉េខាងជើងឡើងវិញ ប្រសិនបើរបបដឹកនាំរបស់លោក គីម ជុងអ៊ុន យល់ព្រមរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុង៕
ចុចអាន៖