- 2018-05-23 03:58:13
- ព័ត៌មាន
គីម ជុងអ៊ុន ព្រួយបារម្ភរឿងមួយមុនពេលជួប ត្រាំ នៅសិង្ហបុរី
- 2018-05-23 03:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គីម ជុងអ៊ុន ព្រួយបារម្ភរឿងមួយមុនពេលជួប ត្រាំ នៅសិង្ហបុរី
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាកំពុងមានការព្រួយបារម្ភអំពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី Donald Trump នៅប្រទេស សិង្ហបុរីនៅខែក្រោយ។
យោងតាមកាសែត Washington Post ឲ្យដឹងថា លោក គីម ជុងអ៊ុន មានការព្រួយបារម្ភពីរឿងដែលអាចកើតឡើងនៅក្នុងប្រទេស ខណៈដែលលោកចាកចេញទៅឆ្ងាយ ជាជាងការជួបជាមួយនឹងលោក ត្រាំ ទៅទៀត។ ជាមួយគ្នាដែរ មេដឹកនាំកូរ៉េខាងជើងរូបនេះ ព្រួយបារម្ភថា នៅពេលដែលលោកចេញទៅប្រជុំនៅ សិង្ហបុរី របបរបស់លោកអាចនឹងរងគ្រោះដោយសាររដ្ឋប្រហារយោធា ឬក្រុមសត្រូវនានា ដែលចង់ផ្ដួលរលំរដ្ឋាភិបាល។
គួរឲ្យដឹងថា ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក គ្រោងនឹងធ្វើឡើងក្នុងប្រទេស សិង្ហបុរី នៅថ្ងៃ ១២ ខែមិថុនាខាងមុខនេះ៕
ចុចអាន ៖