- 2018-05-27 02:39:54
- ព័ត៌មាន
ដូណាល់ ត្រាំប្រកាសជួបគីម ជុងអ៊ុនវិញព្រោះហេតុផលមួយ
- 2018-05-27 02:39:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំប្រកាសជួបគីម ជុងអ៊ុនវិញព្រោះហេតុផលមួយ
ចន្លោះមិនឃើញ
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីថា លោកនឹងជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខក្នុងប្រទេសសិង្ហបុរី។
យោងតាមការប្រកាសរបស់សេតវិមានឲ្យដឹងថា ជំនួបកំពូលនេះនឹងប្រព្រឹត្តទៅដោយគ្មានការកែប្រែអ្វីទាំងអស់ បើទោះបីជាប្រធានាធិបតី អាមេរិក បានប្រកាសលុបចោលជំនួបកំពូលនេះ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅក៏ដោយ។ ការធ្វើឡើងដូចនេះក្រោមហេតុផលថា កូរ៉េខាងជើង នៅតែបង្ហាញឆន្ទៈក្នុងការចរចាជាមួយអាមេរិក ជាហេតុធ្វើឲ្យលោក ត្រាំប្រកាសឲ្យមានជំនួបនេះឡើងវិញ។ លើសពីនេះទៀត ប្រភពខាងលើបញ្ជាក់ថា មន្ត្រីរបស់សេតវិមាននឹងធ្វើដំណើរទៅកាន់សិង្ហបុរីនៅចុងសប្ដាហ៍នេះ ដើម្បីរៀបចំជំនួបកំពូលទៀតផង។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ឧសភា ២០១៨ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសលុបចោលកិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី ១២ មិថុនានោះ ព្រោះតែកូរ៉េខាងជើង សម្តែងនូវអាកប្បករិយាខឹងសម្បារ និង បង្ហាញនូវអរិភាពធ្ងន់ធ្ងរ នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួននាពេលថ្មីៗនេះ៕
ចុចអាន ៖