
- 2018-05-28 06:39:32
- ព័ត៌មាន
ម៉ាឡេស៊ី កំណត់ពេល ១ឆ្នាំ ធ្វើរឿងមួយឲ្យបានដាច់ខាតទាក់ទងប្លាស្ទិក
- 2018-05-28 06:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី កំណត់ពេល ១ឆ្នាំ ធ្វើរឿងមួយឲ្យបានដាច់ខាតទាក់ទងប្លាស្ទិក
ចន្លោះមិនឃើញ
រដ្ឋាភិបាលថ្មីម៉ាឡេស៊ី នឹងធ្វើការអប់រំជាសាធារណៈ និងលើកកម្ពស់ការយល់ដឹងអំពីប្លាស្ទិករយៈពេលមួយឆ្នាំ មុនពេលហាមឃាត់ការប្រើប្រាស់ទាំងស្រុងទូទាំងប្រទេស។
យោងតាមមន្ត្រីរដ្ឋបាលមួយរូបឲ្យដឹងនៅថ្ងៃ ចន្ទនេះថា គោលការណ៍លុបបំបាត់ការប្រើប្រាស់ប្លាស្ទិកទាំងស្រុងនេះអាចធ្វើទៅបាន លុះត្រាតែប្រជាជនមានការយល់ដឹងច្បាស់ពីហេតុផលដែលរដ្ឋាភិបាលធ្វើដូច្នេះ។ ដូចនេះហើយ ដោយសារតែការយល់ដឹងរបស់ប្រជាជននៅទាប យើងត្រូវចំណាយពេលប្រហែល ១ឆ្នាំ ដើម្បីបញ្ជ្រាបចំណេះដឹងទៅកាន់ពលរដ្ឋ មុនពេលអនុវត្តគោលការណ៍នេះទាំងស្រុងតែម្ដង។
ជាមួយគ្នាដែរ នៅក្នុងវីដេអូមួយរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នលើកឡើងថា "គណបក្សរបស់លោក ជំរុញឲ្យពលរដ្ឋជ្រើសយកថង់ប្រើប្រាស់ឡើងវិញ។” លើសពីនេះទៀត លោកបានធ្វើការប្រៀបធៀបថា គណបក្សកាន់អំណាចចាស់បានធ្វើឲ្យបរិស្ថានកខ្វក់ជាមួយការអនុញ្ញាតឲ្យប្រើប្រាស់ប្លាស្ទិក។ ចំណែកគណបក្សរបស់លោក គិតគូរពីបរិស្ថាន និងជំរុញឲ្យប្រើប្រាស់ថង់ប្រើប្រាស់ឡើងវិញដើម្បីការពារបរិស្ថាននាពេលអនាគត។
គួរឲ្យដឹងថា ជាមធ្យមពលរដ្ឋម៉ាឡេស៊ីម្នាក់ចោលថង់ប្លាស្ទិក ៣០០ ថង់ក្នុងមួយឆ្នាំៗ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនផលិតប្លាស្ទិកម៉ាឡេស៊ី៕
ចុចអាន ៖