• 2018-05-30 02:03:35
  • ព័ត៌មាន

បែកធ្លាយ! សាច់ត្រីទុកចោល១ឆ្នាំ ប្រែជាស្រស់វិញ ក្រោយចាក់គីមីនៅវៀតណាម (មានវីដេអូ)

  • 2018-05-30 02:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ​ត្រូវ​គេ​ថត​បាន​ក្នុង​ប្រទេស​វៀតណាម​ដោយ​បង្ហាញ​ពី​សកម្មភាព​កម្មករ​រោង​ចក្រ​មួយ​កន្លែង​ចាក់​សារធាតុ​គីមី​ចូល​ក្នុង​សាច់​ត្រី។

ដំណើរ​ការ​ចាក់​បញ្ចូល​សារធាតុ​គីមី​នេះ ត្រូវ​គេ​ដឹង​ថា​ធ្វើ​ឡើង​ភាគ​ច្រើន​ទៅ​លើ​ត្រី ធូណា ដើម្បី​ឲ្យ​វា​មាន​សភាព​ស្រស់​ឡើង​វិញ ក្រោយ​នេសាទ​ហើយ​ទុក​ចោល​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។ សារធាតុ​គីមី​នេះ មាន​ឈ្មោះ​ថា ឧស្ម័នកាបូនម៉ូណូស៊ីត ដែល​គ្មាន​ក្លិន និង​ពណ៌​ហើយ​ប្រើ​ប្រាស់​ដើម្បី​រក្សា​ទុក​ត្រី​ធូណា​ឲ្យ​បាន​យូរ និង​ធ្វើ​ឲ្យ​វា​ស្រស់​ឡើង​វិញ។

ដំបូង​ឡើយ គេ​ឃើញ​កម្មករ​បាន​យក​ត្រី​ធូណា​ដែល​ខូច​គុណភាព​ដាក់​ចូល​ក្នុង​ម៉ាស៊ីន។ ប៉ុន្តែ ក្រោយ​ពី​ចាក់​បញ្ចូល​សារធាតុ​គីមី​រួច​ សាច់​ដែល​មាន​ពណ៌​ខ្មៅ​ប្រែ​ទៅ​ជា​ក្រហម និង​ស្រស់​ញញឹម​ឡើង​វិញ។

គួរ​ឲ្យ​ដឹង​ថា ឧស្ម័ន​កាបូន​ម៉ូណូស៊ីត​គឺ​ជា​សារធាតុ​គីមី​ដ៏​គ្រោះ​ថ្នាក់​មួយ​ដល់​អ្នក​បរិភោគ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​ឈាន​ដល់​ស្លាប់​ទៀត​ផង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់