• 2018-05-30 08:01:07
  • ព័ត៌មាន

ជប៉ុនសម្លាប់ត្រីបាឡែន ៣៣៣ក្បាល ក្នុងនោះជាង ១២០ក្បាលកំពុងពពោះ

  • 2018-05-30 08:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​បាឡែន​ចំនួន ៣៣៣​ក្បាល ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ប្រទេស​ជប៉ុន កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៧​មុន។ ក្នុង​តួ​លេខ​នេះ មាន​បាឡែន​ញី​ច្រើន​ជាង ១២០​ក្បាល ដែល​កំពុង​ពពោះ និង ១១៤​ក្បាល ជា​កូន​ត្រី​បាឡែន។

ទាក់ទិន​នឹង​រឿង​នេះ ជប៉ុន​បាន​អះអាង​ថា វា​ជា​ការ​សម្លាប់​ក្នុង​គោល​បំណង​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ។ ការ​ស្រាវជ្រាវ​នេះ គឺ​ដើម្បី​ស៊ើបអង្កេត​ពី​រចនាសម័្ពន្ធ និង​សក្ដានុពល​នៃ​ប្រព័ន្ធ​អេកូ​សមុទ្រ​អង់តាកទិច។

ជប៉ុន​បាន​សម្លាប់​បាឡែន​ទាំង​នោះ ដោយ​ប្រើ​ស្ន​មាន​ផ្ទុក​គ្រាប់​បែក​បាញ់​ចូល​ខ្លួន​ត្រី ដើម្បី​បំផ្ទុះ​សម្លាប់។ ចំពោះ​ការ​សម្លាប់​នេះ ត្រូវ​មជ្ឈដ្ឋាន​អន្តរជាតិ​​មួយ​ចំនួន​រិះគន់​យ៉ាង​ខ្លាំង។ ទោះ​ជា​បែប​នេះ​ក្ដី ជប៉ុន​នៅ​តែ​បន្ត​អនុវត្ត​វិធី​ស្រាវជ្រាវ​បែប​នេះ​ដដែល។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ក៏​មាន​សារព័ត៌មាន​ជប៉ុន​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា សាច់​ត្រី​បាឡែន​ដែល​គេ​សម្លាប់​ទាំង​នោះ​គឺ​ត្រូវ​គេ​យក​ទៅ​លក់​ទាំង​ធុងៗ​នៅ​តាម​ទីផ្សារ​វិញ​ឯណោះ​ទេ៕

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ ឈាង

មតិយោបល់