• 2018-06-01 04:20:17
  • ព័ត៌មាន

ចាប់ខ្លួនបុរសខ្មែរម្នាក់ ក្រោយបង្ហោះ​ព័ត៌មាន​មិនពិត ប៉ះពាល់នាយករដ្ឋមន្ត្រី ថៃ

  • 2018-06-01 04:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​អំពី​នាយក​រដ្ឋមន្ត្រី ថៃ តាម​អ៊ីនធឺណិត។

ស្នងការ​រង​ម្នាក់ ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ថៃ បាន​ទទួល​ដីកា​ចាប់​ខ្លួន​ជន​ល្មើស​ហេង រតនៈ អាយុ ២១ ឆ្នាំ​ជា​ជន​ជាតិ​ខ្មែរ​កាល​ពី​ថ្ងៃ​ពុធ។ ជន​ល្មើស​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ហោះ​ព័ត៌មាន​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​បង្ក​ឱ្យ​សាធារណជន​ភ័យ​ស្លន់​ស្លោ​ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោះ​មែន នោះ​ជន​ល្មើស​អាច​នឹង​ត្រូវ​ជាប់​គុក​រហូត​ដល់ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០ ម៉ឺន​បាត។

ជាមួយ​គ្នា​នេះ ជន​ជាតិ​ថៃ ៦​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ ក្រោយ​ចែក​ចាយ​បន្ត​ព័ត៌មាន​មិន​ពិត​នេះ។ ពួកគេ​ទាំង ៦​នាក់​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ចែក​រំលែក​អត្ថបទ​នេះ​មែន ប៉ុន្តែ​មិន​មែន​ក្នុង​គោល​បំណង​អាក្រក់​​ណា​មួយ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង ៦​នាក់​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឃោសនា ឬ​បញ្ជូន​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ និង​បង្ក​ចលាចល​ក្នុង​សង្គម។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា​កន្លង​ទៅ ជន​ល្មើស​ខាង​លើ​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​មួយ​ទៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ជា​ភាសា​ថៃ​ថា "នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-o-cha បាន​ប្រាប់​ឲ្យ​ពល​រដ្ឋ​ចាក់​ទឹក​ជំនួស​សាំង​ខណៈ​ពេល​ដែល​សាំង​ឡើង​ថ្លៃ​ខ្ពស់។" ផ្ទុយ​ទៅ​វិញ ការ​លើក​ឡើង​ដូច​នេះ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ថៃ ច្រាន​ចោល​ទាំង​ស្រុង។

ចុចអាន ៖

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់