- 2018-06-03 03:17:54
- ព័ត៌មាន
ចាប់ខ្លួនគ្រូវិទ្យាសាស្ត្រម្នាក់ ក្រោយបោះកូនឆ្កែឲ្យអណ្ដើកស៊ីទាំងរស់
- 2018-06-03 03:17:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួនគ្រូវិទ្យាសាស្ត្រម្នាក់ ក្រោយបោះកូនឆ្កែឲ្យអណ្ដើកស៊ីទាំងរស់
ចន្លោះមិនឃើញ
គ្រូបង្រៀនម្នាក់នៅរដ្ឋ Idaho សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនក្រោយបោះកូនឆ្កែឲ្យអណ្ដើកស៊ីទាំងរស់នៅចំពោះមុខសិស្សកាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅ។
លោក Robert Crosland ជាគ្រូវិទ្យាសាស្ត្រម្នាក់នៅវិទ្យាល័យ Preston Junior ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ សុក្រពីបទប្រព្រឹត្តអំពើឃោរឃៅលើសត្វធាតុ។ អំពើដ៏ឃោរឃៅរបស់គ្រូបង្រៀនខាងលើ ត្រូវបានទទួលការរិះគន់ជាច្រើនពីមហាជន។ លើសពីនេះទៀត ពួកគេក៏បានបង្កើតញត្តិនៅលើអ៊ីនធឺណិតដែលទទួលបានហត្ថលេខាចំនួន ១៨៥ ០០០ ទាមទារឲ្យសាលាបញ្ឈប់គ្រូបង្រៀនរូបនេះ។
ការិយាល័យមេធាវីរដ្ឋIdaho បានបើកការស៊ើបអង្កេតលើករណីនេះបន្ទាប់ពីទទួលបានដីកាពីព្រះរាជអាជ្ញា។ ប្រសិនបើរកឃើញថាមានទោស គ្រូបង្រៀនខាងលើប្រឈមនឹងជាប់ពន្ធធនាគាររយៈពេល ៦ខែ និងពិន័យជាប្រាក់ចំនួន ៥ ពាន់ដុល្លារទៀតផង៕
ចុចអាន ៖