• 2018-06-08 03:37:00
  • ព័ត៌មាន

ទីបំផុត ដឹងទីតាំងពិតប្រាកដ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នឹងជួបគ្នានៅសិង្ហបុរីហើយ!

  • 2018-06-08 03:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Capella Hotel ដែល​ជា​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ៥ ស្ថិត​នៅ​លើ​កោះ Sentosa របស់​ប្រទេស​សិង្ហបុរី នឹង​ក្លាយ​ជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល នាថ្ងៃទី១២ ខែ​មិថុនា រវាង​ប្រធានាធិបតី​អាមេរិក និង មេដឹកនាំ​កូរ៉េខាងជើង។

ដើម្បី​លុប​បំបាត់​ភាព​ងឿង​ឆ្ងល់​ជុំវិញ​ទីតាំង​សម្រាប់​កិច្ច​ប្រជុំ​កំពូល រវាង​លោក ដូណាល់ ត្រាំ និង គីម ជុងអ៊ុន សេតវិមាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា សណ្ឋាគារ Capella Hotel ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​មួយ​នេះ។

យ៉ាងណាមិញ សណ្ឋាគារ​សិង្ហបុរី​ល្បី​ឈ្មោះ​មួយ​ចំនួន ដូចជា Shangri-La និង Marina Bay Sands ជាដើម ត្រូវ​បាន​គេ​គិត​ថា​អាច​ជា​កន្លែង​ស័ក្ដិសម​បំផុត សម្រាប់​កិច្ចប្រជុំ​កំពូល​ខាង​លើ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​វិភាគ​ឃើញ​ថា សណ្ឋាគារ Capella Hotel មាន​ភាព​ប្រសើរ​ជាង ដោយ​គិត​លើ​សុវត្ថិភាព​ជា​ចម្បង។

សូម​បញ្ជាក់​ថា សណ្ឋាគារ Capella Hotel ស្ថិត​នៅ​លើ​កោះ​តូច​មួយ​ឈ្មោះ Sentosa ដែល​អាច​ឆ្លង​ទៅ​វិញ​ទៅ​មក​រវាង​ទីក្រុង​សិង្ហបុរី តាមរយៈ​ស្ពាន​មួយ​ខ្សែ​ប៉ុណ្ណោះ ដែល​វា​ជួយ​សម្រួល​ដល់​ការ​ត្រួតពិនិត្យ​សន្តិសុខ៕

ចុច​អាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់