• 2018-06-09 08:36:07
  • ព័ត៌មាន

ទិដ្ឋភាពសត្វស្វាធំ តទល់ជាមួយត្រាក់ទ័រកាប់ឈើ ដើម្បីការពារជម្រកខ្លួន ឃើញហើយខ្លោចចិត្ត (មានវីដេអូ)

  • 2018-06-09 08:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​មួយ​ខ្សែ​ដែល​បាន​ចេញ​ផ្សាយ​ដោយ អង្គការ​ជួយ​សង្គ្រោះ​សត្វ​អន្តរជាតិ International Animal Rescue ហៅ​កាត់​ថា IAR កាល​ពី​ឆ្នាំ ២០១៣ បង្ហាញ​ឲ្យ​ឃើញ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​សង្វែគ​មួយ នៅ​ពេល​ដែល​សត្វ​ស្វា​ធំ Orangutan មួយ​ក្បាល ព្យាយាម​ការពារ​ជម្រក​របស់​ខ្លួន​ពី​អ្នក​កាប់​ឈើ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Facebook ដោយ​អង្គការ​មិន​រក​កម្រៃ​ខាង​លើ ត្រូវ​បាន​ថត​នៅ​ក្នុង​ខេត្ត Ketapang Regency នៃ​កោះ Borneo ដោយ​បង្ហាញ​ឲ្យ​ឃើញ សត្វ​ស្វា​នោះ​រត់​ឡើង​លើ​ដើម​ឈើ និង​ព្យាយាម​ឈោង​ចាប់​ត្រាក់ទ័រ​មួយ​គ្រឿង ដែល​កំពុង​កាប់​ផ្តួល​ដើម​ឈើ ប៉ុន្តែ​បែរ​ជា​ធ្លាក់​ចុះ​ដី​ខ្លួន​ឯង​វិញ។ ក្រោយ​មក វា​ក៏​ត្រូវ​ក្រុម​ការពារ​សត្វ​ស្វា Orangutan Protection Unit នៃ​អង្គការ IAR ខាង​លើ ប្រើ​ព្រួញ​សន្តំ​បាញ់។

យ៉ាង​ណា​មិញ សត្វ​ស្វា​ដ៏​អង់អាច​មួយ​ក្បាល​នោះ ត្រូវ​គេ​ចាប់​បាន និង​នាំ​យក​ទៅ​កន្លែង​មាន​សុវត្ថិភាព។ គួរ​បញ្ជាក់​ថា អង្គការ​ខាង​លើ​មាន​មជ្ឍមណ្ឌល​ជួយ​សង្គ្រោះ​ស្វា Orangutan នៅ​ក្នុង​ខេត្ត​ខាង​លើ និង​កំពុង​មើល​ថែរក្សា​ស្វា​ប្រភេទ​នេះ ជាង​១០០ក្បាល​ឯណោះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់