- 2018-06-10 08:00:04
- ព័ត៌មាន
ក្ដៅៗ! គីម ជុងអ៊ុន ជាន់ដីសិង្ហបុរីមុនជំនួបកំពូល តាមជើងហោះហើរពិសេស១
- 2018-06-10 08:00:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! គីម ជុងអ៊ុន ជាន់ដីសិង្ហបុរីមុនជំនួបកំពូល តាមជើងហោះហើរពិសេស១
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានធ្វើដំណើរមកដល់ទឹកដីប្រទេសសិង្ហបុរីហើយនៅរសៀលថ្ងៃអាទិត្យនេះ។
យោងតាមកាសែត Strait Times ឲ្យដឹងថា មេដឹកនាំរូបនេះបានធ្វើដំណើរតាមយន្តហោះ Air China 747 ចុះចតនៅព្រលានយន្តហោះ Changi ប្រទេសសិង្ហបុរីនៅ ២:៣៥ នាទីរសៀលនេះពោលគឺ ២ថ្ងៃមុនជំនួបកំពូល។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ យន្តហោះដឹកលោក គីមជុងអ៊ុន បានចាកចេញពីកូរ៉េខាងជើងឆ្លងកាត់តាមប្រទេសចិន រួចចុះចតក្នុងប្រទេសសិង្ហបុរីតែម្ដង។ លើសពីនេះទៀត គេសង្កេតឃើញថាមិនមានយន្តហោះទេសចរធ្វើដំណើរជិតផ្លូវយន្តហោះរបស់លោក គីមជុងអ៊ុននោះទេ បើទោះជាធម្មតាវាជាផ្លូវដ៏មមាញឹកមួយក៏ដោយ។
គួរបញ្ជាក់ថា ជំនួបកំពូលរវាងមេដឹកនាំទាំង២ នឹងត្រូវធ្វើឡើងនៅឯសណ្ឋាគារផ្កាយ៥ Capella នៅលើកោះ Sentosa របស់សិង្ហបុរី នាថ្ងៃទី១២ ខែមិថុនាខាងមុខនេះ៕
ចុចអាន ៖