- 2018-06-12 02:53:20
- ព័ត៌មាន
ប្រជាជនកូរ៉េខាងជើង ផ្តុំគ្នាមើលជំនួបកំពូលនៅស្ថានីយរថភ្លើង ដោយសារហេតុផលមួយ
- 2018-06-12 02:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនកូរ៉េខាងជើង ផ្តុំគ្នាមើលជំនួបកំពូលនៅស្ថានីយរថភ្លើង ដោយសារហេតុផលមួយ
ចន្លោះមិនឃើញ
ប្រជាជនកូរ៉េខាងជើងជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅស្ថានីយរថភ្លើងមួយដើម្បីតាមដានព័ត៌មានពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ខ្លួន និងប្រធានាធិបតីអាមេរិក។
ការប្រមូលផ្ដុំគ្នានេះ ធ្វើឡើងនៅខាងក្រៅស្ថានីយរថភ្លើងដ៏សំខាន់មួយក្នុងទីក្រុង ព្យុងយ៉ាង ដែលមានផ្សាយព័ត៌មានលើផ្ទាំងអេក្រង់ដ៏ធំ។ ពួកគេបានទស្សនាការមកដល់ប្រទេសសិង្ហបុរីរបស់លោក គីម ជុងអ៊ុនតាមរយៈជើងហោះហើរ Air China និងការចាប់ដៃជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី។ លើសពីនេះទៀត ការប្រមូលផ្ដុំគ្នានេះ ធ្វើឡើងដោយសារតែព័ត៌មានក្នុងប្រទេសកូរ៉េខាងជើងត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងដោយរដ្ឋាភិបាល ហើយសម្រាប់អ្នកល្មើសនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៀតផង។ ហេតុដូច្នេះហើយ នេះគឺជាមធ្យោបាយតែមួយគត់ដែលប្រជាជនអាចទទួលបានព័ត៌មានពីរដ្ឋាភិបាលដោយស្របច្បាប់។
គួរបញ្ជាក់ថា ជំនួបកំពូលរវាងមេដឹកនាំទាំង២ នឹងត្រូវធ្វើឡើងនៅឯសណ្ឋាគារផ្កាយ៥ Capella នៅលើកោះ Sentosa របស់សិង្ហបុរី នាថ្ងៃអង្គារនេះ៕
ចុចអាន ៖