• 2018-06-12 07:16:47
  • ព័ត៌មាន

ចេញហើយ! លទ្ធផលនៃកិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង គឺ៤ចំណុចធំៗនេះ!

  • 2018-06-12 07:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែ​មិថុនា ឆ្នាំ២០១៨ នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា ដោយ​សម្រេច​បាន​លទ្ធផល​ធំៗ​ចំនួន ៤ ចំណុច​ដូច​ខាង​ក្រោម៖

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​គ្នា​ហើយ (រូបភាព៖ Kley Kley)

#១ សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី​រវាង​អាមេរិក-កូរ៉េខាងជើង (US-DPRK) ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​សុខ​សន្តិភាព និង​វិបុលភាព។

#២ ប្រទេស​ទាំង​ពីរ​នឹង​ចូល​រួម​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​កសាង​សន្តិភាព និង​ស្ថិរភាព​ឲ្យ​បាន​គង់វង្ស​នៅ​ឧបទ្វីប​កូរ៉េ។

#៣ ដោយ​អះអាង​ជា​ថ្មី​នូវ​សេចក្ដី​ប្រកាស «Panmunjom Declaration ថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០១៨» កូរ៉េខាងជើង សន្យា​នឹង​កម្ទេច​កម្មវិធី​នុយក្លេអ៊ែរ​ឲ្យ​អស់​នៅ​ឧបទ្វីប​កូរ៉េ។

#៤ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង ប្ដេជ្ញា​នាំ​យក​អ្នក​ទោស​សង្គ្រាម​ដែល​សេស​សល់ រួម​ទាំង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ភ្លាមៗ នៃ​អ្នក​ដែល​បាន​កំណត់​អត្តសញ្ញាណ​រួច​ហើយ៕

វីដេអូ​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា៖

ចុច​អាន៖

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់