• 2018-06-14 02:07:13
  • ព័ត៌មាន

ស្ពានកញ្ចក់ថ្មីរាងអក្សរ U កំពុងទាក់ទាញខ្លាំងនៅចិនព្រោះលក្ខណៈពិសេស១

  • 2018-06-14 02:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានកញ្ចក់ថ្មីរាងអក្សរ U មួយ​នៅ​ភ្នំ Fuxi ប្រទេស ចិន កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ទេសចរ​ខ្លាំង​ក្រោយ​ទើប​បញ្ចប់​ការ​សាងសង់​អស់​រយៈ​ពេល ៨​ខែ។

ស្ពាន​កញ្ចក់ និង​ដែក​ទម្ងន់ ៣ ពាន់​តោន​នេះ នឹង​ត្រូវ​បើក​ឲ្យ​ចូល​ទស្សនា​នៅ​ថ្ងៃ​ទី ១៦ ខែ​មិថុនា ខាង​មុខ​នេះ។ អ្វី​ដែល​ពិសេស​បំផុត ស្ពាន​នេះ​លាត​សន្ធឹង​ចេញ​ពី​ថ្ម​ភ្នំ​រហូត​ដល់ ៣០ ម៉ែត្រ​ឯណោះ ដែល​វែង​ជាង​ស្ពាន Grand Canyon នៅ​អាមេរិក​ដែល​លាត​សន្ធឹង​ត្រឹម ២១​ម៉ែត្រ។ ជាមួយគ្នាដែរ ស្ពាន​នេះ​អាច​ឲ្យ​ទេសចរ​ទស្សនា​ទេសភាព​ជ្រលង​ភ្នំ​តាម​រយៈ​កញ្ចក់​ដែល​មាន​កម្ពស់​រហូត​ដល់ ៣៦០ ម៉ែត្រ​ពី​ដី៕

ចង់​ដឹង​ថា​ស្ពានកញ្ចក់ថ្មីរាងអក្សរ U នេះ​មានភាពទាក់ទាញយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់