• 2018-06-20 07:16:47
  • ព័ត៌មាន

ទេសចរចិនរងការរិះគន់ដូចព្យុះ ក្រោយធ្វើរឿងមួយដាក់សត្វខ្លាក្នុងសួនសត្វ (មានវីដេអូ)

  • 2018-06-20 07:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ កំពុង​ល្បី​ល្បាញ​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម​ចិន​ដោយ​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សត្វ​ខ្លា​នៅ​ក្នុង​ទ្រុង។

យោង​តាម​កាសែត Beijing Youth Daily ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​សួន​សត្វ Beijing កាល​ពី​ថ្ងៃ​ទី ១៨​ខែ​មិថុនា​នេះ។ វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ស្ត្រី​ម្នាក់ ខណៈ​ដែល​មនុស្ស​មួយ​ក្រុម​កំពុង​នាំ​គ្នា​រើស​ដុំ​ថ្ម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្ត្រី​ខាង​លើ​ក៏​បាន​ស្រែក​ឲ្យ​គេ​យក​ដុំ​ថ្ម​ធំ​ជាង​នេះ​គប់​សត្វ​ខ្លា​ទៀត​ផង។ យ៉ាង​ណា​មិញ វីដេអូ​នេះ​ត្រូវ​បាន​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ចិន បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​ដោយ​អ្នក​ខ្លះ​សរសេរ​ថា "ភ្ញៀវទេសចរ​ទាំង​នេះ​គួរ​តែ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​សួន​សត្វ​ទៀត​នោះ​ទេ។"

គួរ​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ភ្ញៀវ​យក​ដុំ​ថ្ម​គប់​សត្វ​ក្នុង​សួន​សត្វ​ដូច​នេះ។ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ សត្វ​កង់ហ្គូរូ​មួយ​ក្បាល​បាន​ក្រោយ​ភ្ញៀវ​ទេសចរ​ចិន​យក​ដុំ​ឥដ្ឋ និង​ថ្ម​គប់​ដើម្បី​ឲ្យ​វា​លោត​នៅ​​​សួន​សត្វ Fuzhouខេត្ត Fujian៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ NDTV ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់