• 2018-06-24 03:20:04
  • ព័ត៌មាន

ជួល​រថយន្ត​Ferrari តំលៃ​ជាង​កន្លះ​លាន​មក​បុក​របាំង​ផ្លូវ​លេង​ (មានវីដេអូ)

  • 2018-06-24 03:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ត្រី​ចិន​ម្នា​ក់បាន​បំផ្លាញ​រថយន្ត​Ferrari 458 តែមួយ​ប៉ប្រិចភ្នែក​ក្រោយ​ជួល​វា​ហើយ​បើក​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ក្រុង​វេន​លី​ញ ប្រទេស​ចិន​កាលពីពេល​ថ្មីៗ​។​

​ឃ្លី​ប​បង្ហាញ​ស្ត្រី​ម្នាក់​បើករថយន្ត Ferrari 458​តំលៃ​ជាង​៦៦០.០០០​ដុល្លារ​តែ​បាត់បង់​ម្ចាស់ការ​លើផ្លូវ​រអិល​និង​បុក​របាំង​ផ្លូវ​ហើយ​ជ្រុល​ទៅបុក​រថយន្ត​BMW មួយ​ជាហេតុ​​នាំអោយមាន​ការបុក​ត​គ្នា​។​

​ខ្លី​ប​ខ្លី​នេះ​ទំនងជា​ថត​ដោយ​ស្ត្រី​នេះ​ផ្ទាល់​ខណៈ​នាង​រង់ចាំ​ភ្លើង​សញ្ញា​ចរាចរណ៍ ។​នាង​តម្រង់​កាមេរ៉ា​ដាក់​អេក្រង់​នាឡិកា​ក្នុង​រថយន្ត​Ferrari​និង​និយាយថា​”​ជា​លើកដំបូង​​ដែល​បាន​បើក​Ferrari​។​វា​ពិត​ជាមាន​អារម្មណ៍​អស្ចារ្យ​បំផុត​”​។​

​កាមេរ៉ា​ចរាចរណ៍​នៅលើ​ផ្លូវ​ដ៏​មមាញឹក​បង្ហាញ​រថយន្ត​បើក​ឆែវ​ចូល​ទ្រូ​វ​ផ្លូវ​និង​បុក​របាំង​ដែល​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ហើយ​បុក​រថយន្ត​BMW X3​ដែល​ក៏​បណ្តាលអោយ​វា​បុក​រថ​​យន្ត​Nissan​ពណ៌​ខ្មៅ​មួយទៀត​។​

​រូបភាព​បង្ហោះ​ដោយ​សាក្សី​បង្ហាញ​រថយន្ត​Ferrari 458 ខ្ទេច​ខាងមុខ​ទាំងស្រុង​ហើយ​ពោង​សុវត្ថិភាព​ផ្ទុះ តែ​នាង​និង​អ្នករួមដំណើរ​មិនបាន​រងរបួស​ទេ​។​

​គេ​ថា​រថយន្ត​នេះ​ទើបត្រូវ​ក្រុមហ៊ុន​ជួល​រថយន្ត​មួយ​ទិញ​ក្នុង​តំលៃ​កន្លះ​លាន​ផោន​(​ជាង​៦៦០.០០០​ដុល្លារ​) ហើយ​ថ្លៃ​ជួសជុល​ត្រូវគេ​ប៉ាន់​ស្មានថា​អាច​ពាក់កណ្តាល​នៃ​​ថ្លៃ​ទិញ​មកនេះ​។​គេ​នៅ​មិនទាន់​ដឹងថា​តើ​ស្ត្រី​នេះ​មាន​ធានារ៉ាប់រង​និង​ថា​តើន​រណា​នឹង​ទទួល​ជួសជុល​ការខូចខាត​នេះ​៕​

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព ៖ rasmeinews

មតិយោបល់