- 2018-07-08 01:36:58
- ព័ត៌មាន
ទឹកជំនន់នៅជប៉ុនកាន់តែអាក្រក់ សម្លាប់មនុស្ស ៤១នាក់ និង២លាននាក់ត្រូវភៀសខ្លួន
- 2018-07-08 01:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជំនន់នៅជប៉ុនកាន់តែអាក្រក់ សម្លាប់មនុស្ស ៤១នាក់ និង២លាននាក់ត្រូវភៀសខ្លួន
ចន្លោះមិនឃើញ
ទឹកជំនន់ បានសម្លាប់មនុស្ស ៤១នាក់ និងបង្ខំឱ្យមនុស្សប្រមាណ២លាននាក់ រត់គេចចេញពីផ្ទះ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ នៅភាគនីរតីប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យនៃប្រទេសជប៉ុន។
គ្រោះធម្មជាតិនេះ ក៏បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥១នាក់ បានរងរបួស និង៣៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ ក្រៅពីនេះ ផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ។ ជារួម ខេត្តចំនួន៨ បានរងផលប៉ះពាល់ ក្នុងនោះរួមមានទាំងក្រុងក្យូតូ និងហ៊ីរ៉ូស៊ីម៉ាផងដែរ។
អាជ្ញាធរជប៉ុន បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនេះ ត្រូវបានព្យាករថា នឹងបន្តរហូតមកដល់ថ្ងៃអាទិត្យនេះទៀត ដែលនឹងកើតឡើងនៅភាគខាងលិច និងខាងកើតប្រទេស។
មនុស្សយ៉ាងហោចណាស់ ៤លាននាក់ ត្រូវបានក្រើនរំលឹកឱ្យចាកចេញពីតំបន់ដែលទទួលរងឥទ្ធិពល ដោយពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារការបាក់ដី ទឹកជំនន់ ខ្យល់ខ្លាំង និងលក្ខខណ្ឌអាកាសធាតុអាក្រក់ផ្សេងៗទៀត៕
ចុចអាន ៖