- 2018-07-21 02:42:43
- ព័ត៌មាន
មកដឹងថ្ងៃ និងពេលវេលា កម្ពុជាមើលឃើញចន្ទគ្រាស បង្ហាញខ្លួនយូរបំផុតប្រចាំសតវត្ស
- 2018-07-21 02:42:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងថ្ងៃ និងពេលវេលា កម្ពុជាមើលឃើញចន្ទគ្រាស បង្ហាញខ្លួនយូរបំផុតប្រចាំសតវត្ស
ចន្លោះមិនឃើញ
យោងតាមគេហទំព័រ Space បានឲ្យដឹងថា ចន្ទគ្រាសយូរបំផុតប្រចាំសតវត្សទី២១ នឹងបង្ហាញខ្លួននៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានរយៈពេលសរុបជិត២ម៉ោងឯណោះ។
ចន្ទគ្រាសដែលមានពណ៌ក្រហមឆ្អើមឆ្អៅ «Blood Moon» នេះ នឹងមិនអាចមើលឃើញឡើយចំពោះអ្នកនៅអាមេរិកខាងជើង លើកលែងតែមើលតាមរយៈការផ្សាយវីដេអូលើអ៊ីនធឺណិត (Webcast)។ ផ្ទុយទៅវិញ អ្នកនៅអាហ្វ្រិក , មជ្ឈិមបូព៌ា , អាស៊ីអាគ្នេយ៍ និង តំបន់មហាសមុទ្រឥណ្ឌា នឹងអាចមើលឃើញពេញភ្នែកតែម្ដង។
ចន្ទគ្រាសនៅខែកក្កដានេះ កើតឡើងចំថ្ងៃតែមួយ នៅពេលដែលភពព្រះអង្គារឈានដល់ចំណុចផ្ទុយនឹងព្រះអាទិត្យ ធ្វើឲ្យវាភ្លឺខ្លាំងបំផុតនៅពេលយប់។ បន្ទាប់មក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ភពព្រះអង្គារនឹងស្ថិតនៅជិតផែនដីបំផុត គិតចាប់តាំងពីឆ្នាំ២០០៣ មក ពោលគឺចម្ងាយ ៥៧,៦ លានគីឡូម៉ែត្រ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ប្រជាជនកម្ពុជានឹងអាចមើលចន្ទគ្រាសចាប់ពីវេលាម៉ោង ២៖៣០នាទីព្រឹក ដល់ ៤៖១៣នាទីព្រឹក ធ្វើឲ្យវាក្លាយជាចន្ទគ្រាសដែលបង្ហាញខ្លួនយូរបំផុតប្រចាំសតវត្សទី២១។
ទោះបីជាយ៉ាងណា ចន្ទគ្រាសនឹងមានទំហំតូចជាងធម្មតា ដោយសារតែឆ្នាំនេះ ព្រះចន្ទស្ថិតនៅចំណុចឆ្ងាយបំផុតពីផែនដី ពោលគឺចម្ងាយ ៤០៦ ០៨៦គីឡូម៉ែត្រ៕