- 2018-07-25 07:16:24
- ព័ត៌មាន
ប្រជាជនបារាំង និងស៊ុយអែត អាចទៅបោះឆ្នោតដោយមិនបាច់ចុះឈ្មោះ
- 2018-07-25 07:16:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនបារាំង និងស៊ុយអែត អាចទៅបោះឆ្នោតដោយមិនបាច់ចុះឈ្មោះ
ចន្លោះមិនឃើញ
ប្រជាជនបារាំង និងស្វីស ត្រូវបានគេដឹងថាមិនចាំបាច់ខ្វល់ខ្វាយរឿងទៅចុះឈ្មោះដើម្បីត្រៀមបោះឆ្នោតនោះទេ។
មុនឆ្នាំ ១៩៩៨ ប្រជាជនបារាំង តម្រូវឲ្យទៅចុះឈ្មោះបោះឆ្នោតដោយខ្លួនឯងដែលជាកាតព្វកិច្ចទាំងស្រុងរបស់ពលរដ្ឋគ្រប់រូប។ ប៉ុន្តែចាប់តាំងពីឆ្នាំនេះមក រដ្ឋាភិបាលបារាំងបានចេញច្បាប់ថ្មីដោយបង្កើតទិវាមួយឈ្មោះថា "Journée Défense et Citoyenneté” (មានន័យថា ទិវាការពារជាតិ និងប្រជាពលរដ្ឋ)។ ទិវានេះ តម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ១៨ឆ្នាំ ចូលរួមជាចាំបាច់ដើម្បីសិក្សាអំពីការការពារជាតិ និងការចូលរួមជាមួយភាពជាពលរដ្ឋ និងបញ្ហាសង្គមផ្សេងៗ។
ហេតុដូចនេះហើយ ទិន្នន័យរបស់អ្នកចូលរួមទាំងអស់ត្រូវបានប្រមូល និងបញ្ជូនទៅកាន់អាជ្ញាធររៀបចំការបោះឆ្នោតក្នុងតំបន់ដើម្បីចុះឈ្មោះបោះឆ្នោតឲ្យពួកគេដោយស្វ័យប្រវត្តិ។ ចំណែកឯនៅក្នុងប្រទេស ស៊ុយអែតវិញ រដ្ឋាភិបាលបង្កើតបញ្ជីប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតបាន តាមរយៈការចុះបញ្ជីពន្ធដាររបស់ពួកគេ។ បន្ទាប់មក ទិន្នន័យរបស់ពួកគេនឹងត្រូវបានប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងប្រទេសផ្សេងៗទៀត ព្យាយាមធ្វើឲ្យការបោះឆ្នោតមានភាពងាយស្រួលសម្រាប់ប្រជាជន និងមិនមានភាពស្មុគស្មាញច្រើន ក្រោមហេតុផលដើម្បីជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕