- 2018-07-30 04:40:50
- ព័ត៌មាន
ការពិត និងរឿងរ៉ាវប្លែកៗទាំង ៨ ពីជប៉ុន ខុសប្លែកពីប្រទេសដទៃលើពិភពលោកដាច់
- 2018-07-30 04:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត និងរឿងរ៉ាវប្លែកៗទាំង ៨ ពីជប៉ុន ខុសប្លែកពីប្រទេសដទៃលើពិភពលោកដាច់
ចន្លោះមិនឃើញ
តើអ្នកដឹងទេថា ប្រជាជនជប៉ុនមានអាយុកាលជាមធ្យម ខ្ពស់បំផុតនៅលើពិភពលោក? ខាងក្រោមនេះគឺជាការពិត និងរឿងរ៉ាវប្លែកៗទាំង ៨ ពីជប៉ុន ដែលខុសប្លែកពីប្រទេសដទៃលើពិភពលោក។
#១ ការសម្អាតត្រូវបានបង្រៀនតាំងពីក្មេង
ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល ដោយសារតែអ្នកគាំទ្ររបស់ក្រុមបាល់ទាល់ជម្រើសជាតិជប៉ុន បានរើសសំរាមបន្ទាប់ពីការប្រកួតបាល់ទាត់ World Cup ឆ្នាំនេះ។ ពួកគេបានសម្អាតកីឡដ្ឋាន បន្ទាប់ពីការប្រកួតនីមួយៗចប់ ដោយមិនគិតថាក្រុមរបស់ពួកគេឈ្នះ ឬអត់នោះទេ។ សេចក្តីស្រឡាញ់ចំពោះការរស់នៅ និងការរៀបចំ គឺជាលក្ខណៈប្រពៃណីរបស់ជនជាតិជប៉ុន ចាប់តាំងពីពួកគេនៅក្មេងម្ល៉េះ។
#២ ការយកចិត្តទុកដាក់ចំពោះអតិថិជន
ប្រសិនបើអ្នកកំពុងដើរផ្សារ ហើយចង់បន្តទិញឥវ៉ាន់ ដោយគ្មានការព្រួយបារម្ភថា សាច់ ឬទំនិញក្លាស្សេរបស់អ្នករលាយ នោះអ្នកអាចយកវាទៅដាក់ក្នុងទូក្លាស្សេចាក់សោរ ដែលមានស្រាប់នៅក្នុងផ្សារបាន។
#៣ ក្តីស្រលាញ់គ្មានព្រំដែនចំពោះ រឿងតុក្កតា Manga
វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលរឿងតុក្កតា Manga មានប្រជាប្រិយភាពខ្លាំងនៅជប៉ុន ដោយក្នុងមួយឆ្នាំៗ គេអាចលក់សៀវភៅតុក្កតានេះជាង ២ពាន់លានក្បាលឯណោះ។ ជាការពិតណាស់ ជនជាតិជប៉ុនប្រើក្រដាសដើម្បីផលិតសៀវភៅតុក្កតា Manga និងសៀវភៅ Comic ផ្សេងទៀត ច្រើនជាងពួកគេប្រើសម្រាប់ផលិតក្រដាសអនាម័យប្រើក្នុងបង្គន់ទៅទៀត។
#៤ ការស្វាគមន៍នរណាម្នាក់
ជនជាតិជប៉ុន មិនចាប់ដៃគ្នាទេ នៅពេលដែលស្វាគមន៍គ្នាទៅវិញទៅមក ពោលគឺពួកគេឱនក្បាលគោរព។ ការឱនក្បាលគោរពកាន់តែទាប តំណាងឲ្យការគោរពកាន់តែខ្លាំង។
#៥ ប្រផ្នូលល្អ
សត្វឆ្មៅសម្បុរខ្មៅ ត្រូវបានគេចាត់ទុកថាជាសត្វនាំសំណាងអាក្រក់ នៅក្នុងប្រទេស និងវប្បធម៌ជាច្រើន។ ផ្ទុយទៅវិញ ប្រទេសជប៉ុនបានចាត់ទុកវាជាសត្វនាំសំណាង និងសុភមង្គល។
#៦ មជ្ឍមណ្ឌលនៃអារម្មណ៍
តើអ្វីទៅជាមជ្ឍមណ្ឌលនៃអារម្មណ៍? វាជាបេះដូង? មិនមែនឡើយ ប្រសិនបើអ្នករស់នៅក្នុងប្រទេសជប៉ុន! ជនជាតិជប៉ុនជឿជាក់ថា សេចក្ដីស្រឡាញ់កើតចេញពីពោះ (Hara)។
#៧ លេខនៃសេចក្តីស្លាប់
ជារឿយៗ លេខ ៤ (shi) ត្រូវបានគេចៀសវាងនៅក្នុងប្រទេសជប៉ុន ព្រោះវាមានសំឡេងដូចគ្នាទៅនឹងពាក្យ "ស្លាប់” នៅក្នុងភាសាជប៉ុន។ ទោះជាយ៉ាងណា វាមិនមែនជាលេខតែមួយគត់ ដែលគួរឲ្យខ្លាចនោះទេនៅក្នុងវប្បធម៌ជប៉ុន។ លេខ ៤៣ (shisan) ក៏មានសំឡេងដូច ពាក្យ "រលូតកូន” (shizan) ហើយជារឿយៗត្រូវគេចៀសវាងមិនប្រើនៅក្នុងសម្ភពឡើយ។
#៨ ឯកសណ្ឋានសិស្សសាលា
អ្នកប្រហែលជាធ្លាប់បានឃើញក្មេងស្រីស្លៀកពាក់បែបនេះ នៅក្នុងរឿងតុក្កតា Manga ឬ Anime ហើយ។ តាមការពិត វាត្រូវបានបំផុសគំនិតដោយឯកសណ្ឋានសិស្សសាលាជប៉ុន។ ការរចនាឯកសណ្ឋាន ខុសគ្នាអាស្រ័យលើសាលារៀន ប៉ុន្តែលក្ខណៈទូទៅ គឺ សំពត់ខ្លី , អាវរលុង ឬអាវយឺត និងស្រោមជើងត្រឹមជង្គង់។ ទោះជាយ៉ាងណា ក្មេងស្រីភាគច្រើនក៏ព្យាយាមបន្ថែមសម្ភារៈ និងគ្រឿងតុបតែងផ្សេងៗទៀតផងដែរ៕
ចុចអាន៖