- 2018-07-31 02:08:31
- ព័ត៌មាន
ស្ពានមាសទ្រដោយដៃយក្ស ទើបបើកថ្មីនៅវៀតណាម ទាក់ទាញខ្លាំងមិនធម្មតា (វីដេអូ)
- 2018-07-31 02:08:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានមាសទ្រដោយដៃយក្ស ទើបបើកថ្មីនៅវៀតណាម ទាក់ទាញខ្លាំងមិនធម្មតា (វីដេអូ)
ចន្លោះមិនឃើញ
ស្ពានមួយខ្សែដែលស្ថិតនៅក្រៅទីក្រុង Da Nang ក្នុងប្រទេសវៀតណាម កំពុងតែទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយសារតែការរចនាដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ខ្លួន។
ស្ពានខាងលើនេះត្រូវបានគេឲ្យឈ្មោះថា Golden Bridge ដែលឈរនៅកម្ពស់ ១ ៤០០ម៉ែត្រលើកម្រិតទឹកសមុទ្រ នៅលើជម្រាលភ្នំ Ba Na ផ្ដល់នូវទេសភាពដ៏ស្រស់ស្អាតនៃទីជនបទ។ ផ្លូវដើរនៅលើស្ពានពណ៌មាសនេះ មានប្រវែងជិត ១៥០ម៉ែត្រ ជាមួយនឹងការរចនារូបរាងកោងបែបឆើតឆាយ។ អ្វីដែលរឹតតែពិសេស និងធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺ ដៃដ៏ធំមួយគូដែលទ្រពីក្រោមស្ពាន។
គួរបញ្ជាក់ថា ការរចនាស្ពាននេះគឺចេញមកពីក្រុមហ៊ុនមួយឈ្មោះថា TA Landscape Architecture។ ដៃមួយគូនោះមើលទៅហាក់បីដូចជាថ្ម ប៉ុន្តែតាមពិតវាគឺជាដែក និងសំឡីកែវ (fiberglass)។ វាត្រូវបានសាងសង់ឡើងដោយចំណាយពេលជិត ១ឆ្នាំ ខណៈរចនាសម្ព័ន្ធនេះគឺជាផ្នែកមួយនៃការវិនិយោគ ដែលមានទំហំទឹកប្រាក់ ២ពាន់លានដុល្លារ ដើម្បីនាំយកភ្ញៀវទេសចរ ១,៥លាននាក់ជារៀងរាល់ឆ្នាំ៕
សូមទស្សនាទិដ្ឋភាពស្ពាន Golden Bridge នោះទាំងអស់គ្នា៖
ចុចអាន៖