• 2018-08-02 03:01:35
  • ព័ត៌មាន

រឿងរ៉ាវ១០យ៉ាង សាមញ្ញសម្រាប់កូរ៉េខាងត្បូង តែគួរឲ្យភ្ញាក់ផ្អើលចំពោះពិភពលោក

  • 2018-08-02 03:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង គឺ​ជា​ប្រទេស​មួយ​ដែល​ពោរពេញ​ដោយ​បច្ចេកវិទ្យា​ទំនើប និង​ប្រពៃណី​អាស៊ី​ចាស់ៗ រួម​បញ្ចូល​គ្នា​យ៉ាង​ល្អ​ប្រសើរ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ ១០យ៉ាង សាមញ្ញ​បំផុត​សម្រាប់​កូរ៉េខាងត្បូង តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​ពិភពលោក​ទាំង​មូល៖

#១ ការ​ជួយ​របស់​រដ្ឋាភិបាល​ដល់​ស្ត្រី​មាន​ផ្ទៃពោះ

ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ទទួល​បាន​កាត​ឥណទាន​ពិសេស​ពី​រដ្ឋាភិបាល។ កាត​នេះ​មាន​ទឹក​ប្រាក់ ៥០០ដុល្លារ។ ពួកគេ​អាច​ចំណាយ​ប្រាក់​នេះ លើ​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ និង​ឱសថ​ចាំបាច់​ទាំង​អស់។ ដូច​គ្នា​នេះ​ដែរ ពួកគេ​អាច​ទទួល​បាន​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​ដ៏​មាន​ផាសុកភាព។ កន្លែង​អង្គុយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​លើ​រថភ្លើង​ក្រោម​ដី ត្រូវ​បាន​សម្គាល់​ដោយ​ពណ៌​ផ្កាឈូក។ លើស​ពី​នេះ​ទៅ​ទៀត មាន​កន្លែង​ចត​រថយន្ត​ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទៀត​ផង។

#២ ស្ទើរ​តែ​គ្រប់​ចំណត​ឡាន​ក្រុង មាន​ផ្ទាំង​ព័ត៌មាន​មួយ ដែល​បង្ហាញ​តារាង​ពេល​វេលា​រថយន្ត​ជាក់ស្ដែង​នៅ​លើ​វា

ឡាន​ក្រុង​ទាំង​អស់​នៅ​ទី​នោះ​គឺ ថ្មី និង​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់។ អ្នក​បើកបរ​ពាក់​ឯកសណ្ឋាន​ជាមួយ​ស្រោម​ដៃ​ពណ៌​ស និង​វ៉ែនតា។ ឡាន​ក្រុង​ដំណើរការ ២៤ម៉ោង​ក្នុង​មួយ​សប្តាហ៍ ។

#៣ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ភ្លក់​អាហារ​នៅ​ផ្សារទំនើប

នៅ​ក្នុង​ផ្សារ​ទំនើប​ភាគច្រើន​នៃ​ប្រទេស​កូរ៉េខាងត្បូង អាហារ​គ្មាន​កំណត់​ត្រូវ​បាន​ដាក់​សម្រាប់​ភ្លក់។ គ្មាន​នរណា​ម្នាក់​គ្រប់គ្រង​ថា តើ​អតិថិជន​អាច​ភ្លក់​អាហារ​បាន​ប៉ុន្មាន មុន​ពេល​ទិញ ឬ​មិន​ទិញ​ឡើយ។

#៤ ជនជាតិ​កូរ៉េ ចូលចិត្ត​ជូន និង​ទទួល​អំណោយ​ដែល​ស្រួល​ប្រើ

អំណោយ​ប្រពៃណី​សម្រាប់​ការ​ជប់លៀង​នៅ​ផ្ទះ គឺ​ជា​ក្រដាស​អនាម័យ​សម្រាប់​ប្រើ​ក្នុង​បន្ទប់​ទឹក។ ជនជាតិ​កូរ៉េ​ជឿ​ថា ប្រវែង​នៃ​ក្រដាស តំណាង​ឲ្យ​ការ​រស់នៅ​កាន់​តែ​យូរ។ ជនជាតិ​កូរ៉េ ពិត​ជា​ចូលចិត្ត​អំណោយ​ដែល​ស្រួល​ប្រើ ជា​ពិសេស​របស់​ដែល​អាច​បរិភោគ​បាន។

#៥ សិស្ស​សាលា​មត្ដេយ្យ​នីមួយៗ ប្រើ​ឯក​សណ្ឋាន​ដែល​មាន​ពណ៌​ច្បាស់​លាស់ ដើម្បី​កុំ​ឲ្យ​វង្វេង​នៅ​ក្នុង​ហ្វូង​មនុស្ស ក្នុង​អំឡុង​ពេល​ដើរ​លេង​នៅ​ក្នុង​ទីក្រុង។

#៦ ពួក​គេ​មិន​បរិភោគ​សាច់​ឆ្កែ​ឡើយ

មនុស្ស​ជំនាន់​ក្រោយ​ស្ទើរ​តែ​ទាំង​អស់ មិន​ដែល​សាកល្បង​សាច់​ឆ្កែ​ទេ។ ម្ហូប​កូរ៉េ​សម័យ​ទំនើប មាន​សុខភាព​ល្អ​ណាស់។ ជា​ធម្មតា ពួកគេ​បរិភោគ​សាច់​អាំង (គ្មាន​ប្រេង) បន្លែ និង​រុក្ខជាតិ​ជា​ច្រើន និង បាយ។ ទោះ​ជា​យ៉ាង​ណា ជនជាតិ​កូរ៉េ​ក៏​ចូលចិត្ត​កាហ្វេ​ដែរ។

#៧ សិស្ស​វិទ្យាល័យ​សិក្សា​រហូត​ដល់​ពាក់​កណ្តាល​អាធ្រាត្រ

កុមារ​កូរ៉េខាងត្បូង ត្រូវ​រៀន​ច្រើន​ណាស់។ សិស្ស​បឋម​សិក្សា​ត្រូវ​រៀន​ពី​ម៉ោង ៩ ព្រឹក រហូត​ដល់​ម៉ោង ៦ ល្ងាច។ សិស្ស​អនុវិទ្យាល័យ ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង ១០ យប់។ ចំណែក​ឯ​សិស្ស​វិទ្យាល័យ ពេល​ខ្លះ​ត្រូវ​រៀន​រហូត​ដល់​ម៉ោង ១រំលង​អាធ្រាត្រ។ បណ្ណាល័យ​សាលា​បើក ២៤ម៉ោង​ក្នុង​មួយ​សប្តាហ៍។

#៨ គូ​ស្នេហ៍​ចូលចិត្ត​សំលៀក​បំពាក់​ស្រដៀង​គ្នា (ឈុត​គូ​ស្នេហ៍)

គូ​ស្នេហ៍​ជនជាតិ​កូរ៉េខាងត្បូង​នីមួយៗ ដែល​កំពុង​ស្រលាញ់​គ្នា អាច​ឲ្យ​អ្នក​ផ្សេង​ទៀត​នៅ​ក្បែរ​ខ្លួន ដឹង​ថា​ពួកគេ​នៅ​ជា​មួយ​គ្នា តាម​រយៈ​ការ​ស្លៀក​សំលៀកបំពាក់​ស្រដៀង​គ្នា។ សំលៀកបំពាក់ និង​ស្បែកជើង​សម្រាប់​គូស្នេហ៍​ជា​ច្រើន ត្រូវ​បាន​ដាក់​លក់​សម្រាប់​យុវវ័យ និង​មនុស្ស​វ័យ​ផ្សេង​ទៀត​ដែល​មាន​ស្នេហា។

#៩ ការ​ដឹង​គុណ​ដ៏​ល្អ​បំផុត​ចំពោះ​គ្រូ​បង្រៀន គឺ​ការ​ជូន​កាហ្វេ ឬ​ស្ករគ្រាប់

អំណោយ​ដ៏​ធំ​សម្រាប់​គ្រូបង្រៀន ឬ​មន្ត្រី​សាធារណៈ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សំណូក។ ឪពុកម្ដាយ និង​កូនៗ ដែល​ចង់​បង្ហាញ​ពី​ការ​ដឹង​គុណ​ដល់​គ្រូបង្រៀន តែងតែ​ជូន​នូវ​ស្ករ​គ្រាប់ ឬ​កាហ្វេ​ជាដើម។

#១០ មិន​សូវ​សម្បូរ​ធុង​សំរាម តែ​សម្បូរ​បង្គន់​សាធារណៈ

នៅ​ទី​នោះ​មិន​សូវ​មាន​ធុង​សំរាម​ឡើយ ដោយ​សារ​តែ​ជនជាតិ​កូរ៉េខាងត្បូង មាន​សណ្ដាប់​ធ្នាប់​ល្អ​ណាស់។ ផ្ទុយទៅវិញ នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​បង្គន់​សាធារណៈ នៅ​តាម​ស្ថានីយ​រថភ្លើង​ក្រោម​ដី និង​តាម​ឧទ្យាន​នីមួយៗ។ បង្គន់​អនាម័យ​នៅ​ទី​នោះ គឺ​ស្អាត​ខ្លាំង​ណាស់ ហើយ​បែងចែក​ដាច់​ដោយ​ឡែក​ពី​គ្នា សម្រាប់​មនុស្ស​ប្រុស , ជន​ពិការ និង មនុស្ស​ស្រី។ នៅ​ក្នុង​បន្ទប់​ទឹក​សម្រាប់​មនុស្ស​ស្រី មាន​តុ​ពិសេស​សម្រាប់​ផ្លាស់ប្ដូរ​កន្ទប​កូន​ក្មេង​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់