- 2018-08-06 03:19:00
- ព័ត៌មាន
មកដឹងច្បាប់សាលារៀនទាំង៨ នៅប្រទេសជប៉ុន តឹងតែងខ្លាំង តែត្រូវគោរពតាម
- 2018-08-06 03:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងច្បាប់សាលារៀនទាំង៨ នៅប្រទេសជប៉ុន តឹងតែងខ្លាំង តែត្រូវគោរពតាម
ចន្លោះមិនឃើញ
សាលារៀន គឺមានភាពខុសប្លែកពីគ្នា នៅតាមបណ្ដាប្រទេសនានា។ បើទោះបីជាប្រជាជនជប៉ុនមានភាពស្រស់ស្អាត និងទាន់សម័យ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យលេងខ្លួននៅសាលារៀនឡើយ។ សាលារៀននៅជប៉ុន មានច្បាប់តឹងតែងណាស់ ហើយអ្នកត្រូវតែគោរពតាមច្បាប់ទាំងនោះ ប្រសិនបើអ្នកចង់រៀនបន្ត។
ខាងក្រោមនេះគឺជាច្បាប់សាលារៀនទាំង៩ នៅប្រទេសជប៉ុន ដែលតឹងតែងខ្លាំង តែត្រូវគោរពតាម៖
#១ អ្នកមិនអាចលេងម៉ូដសក់
សិស្សប្រុស ត្រូវមានម៉ូដសក់សាមញ្ញបំផុត។ ឯសិស្សស្រីវិញ អាចទម្លាក់សក់ ឬចង ប៉ុន្តែមិនអនុញ្ញាតឲ្យលេងម៉ូដសក់ឡើយ។
#២ មិនអាចលេងខ្លួន
សិស្សសាលានៅក្នុងប្រទេសជប៉ុន ត្រូវផ្ដោតតែលើការអប់រំរបស់ពួកគេប៉ុណ្ណោះ។ សិស្សស្រីមិនត្រូវបានអនុញ្ញាតឲ្យតុបតែងមុខ ឬ លាបក្រចកដៃឡើយ។
#៣ គ្មានទំនាក់ទំនងស្នេហា
ទំនាក់ទំនងស្នេហាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅសាលារៀន ព្រោះបើយោងតាមគ្រូបង្រៀន សិស្សជប៉ុនគឺនៅក្មេងពេក មិនគួរគិតពីរឿងស្នេហាឡើយ។
#៤ គ្មានគ្រូជំនួស
ប្រសិនបើគ្រូឈប់ ឬឈឺ នោះមិនមានគ្រូជំនួសមកបង្រៀនឡើយ។ ផ្ទុយទៅវិញ សិស្សត្រូវនៅក្នុងថ្នាក់រៀនដោយខ្លួនឯង។
#៥ ការសួរសុខទុក្ខ គឺជារឿងចាំបាច់
នៅពេលព្រឹក សិស្សទាំងអស់ចាំបាច់ត្រូវសួរសុខទុក្ខគ្រូបង្រៀននៅក្នុងថ្នាក់។
#៦ មិនអាចមកយឺតម៉ោងរៀនឡើយ
វាគឺជាច្បាប់ហាមប្រាមយ៉ាងតឹងរ៉ឹងមួយ លុះត្រាតែអ្នកមានភារកិច្ចបន្ទាន់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា សិស្សជប៉ុនគោរពពេលវេលាទៀតទាត់ខ្លាំងណាស់។ មិនតែប៉ុណ្ណោះ ពួកគេនឹងស្នាក់នៅសាលា ក្រោយចប់ម៉ោងរៀន ដើម្បីធ្វើសកម្មភាពក្រៅម៉ោង ឬវគ្គសិក្សាបន្ថែម។
#៧ ឯកសណ្ឋានគឺចាំបាច់បំផុត
សាលារៀននៅប្រទេសជប៉ុនទាំងអស់ មានឯកសណ្ឋានស្រដៀងគ្នា។ សិស្សប្រុសត្រូវស្លៀកឈុតខ្មៅ ចំណែកឯសិស្សស្រី ត្រូវស្លៀកសំពត់។
#៨ មិនអាចយកអាហារមកពីផ្ទះបានទេ
សាលារៀននៅប្រទេសជប៉ុន មានផ្ដល់អាហារដល់សិស្ស ដូចជា បាយ , ត្រី ឬស៊ុបជាដើម។ សិស្សនឹងត្រូវទទួលពិន័យ ប្រសិនបើពួកគេមិនអាចញ៉ាំអាហារអស់ពីចាន។ ប៉ុន្តែសម្រាប់សិស្សវិទ្យាល័យបច្ចុប្បន្ន ច្បាប់មួយនេះមិនត្រូវបានអនុវត្តឡើយ៕
ចុចអាន៖