• 2018-08-09 08:51:53
  • ព័ត៌មាន

ទស្សនាទិដ្ឋភាពពីលើអាកាស គ្រោះទឹកជំនន់ត្រៀមត្របាក់ផ្លូវមួយរបស់កម្ពុជា

  • 2018-08-09 08:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពនៃកម្ពស់ទឹកនៅចំនុចផ្លូវលេខ ៣៨៣A តភ្ជាប់ពីឃុំព្រៃស្រឡិតទៅឃុំកញ្ជំស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង កំពុងហក់ឡើងជិតស្មើនឹងផ្លូវ និងកន្លែងខ្លះត្រូវបានលិចផ្លូវទៅហើយ​។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង​សាធារណការ និងដឹកជញ្ជូន​ បានចុះ​ពិនិត្យ​ផ្ទាល់​ដោយ​បញ្ជាក់ថា ​ស្ថានភាពផ្លូវ ប្រឈមរងការគំរាមកំហែងដោយគ្រោះទឹកជំនន់ គិតត្រឹម​រសៀលថ្ងៃទី០៩ សីហានេះ​។ ទន្ទឹមនឹង​នេះ ​ក្រសួង​ក៏​កំពុង​ចាត់វិធានការទប់ស្កាត់ យ៉ាងយកចិត្តទុកដាក់ផងដែរ។

សូមទស្សនាទិដ្ឋភាពពីលើអាកាស គ្រោះទឹកជំនន់កំពុងគំរាមកំហែងផ្លូវមួយ​​នេះ៖

រូបភាព៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់