- 2018-08-10 01:37:24
- ព័ត៌មាន
៥សន្លឹក ពេលព្រឹករបស់សំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតក្នុងលោក នៃអង្គរវត្ត
- 2018-08-10 01:37:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សន្លឹក ពេលព្រឹករបស់សំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតក្នុងលោក នៃអង្គរវត្ត
ចន្លោះមិនឃើញ
រូបថត៥សន្លឹកពីលើអាកាសសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតក្នុងលោកប្រាសាទអង្គរវត្តដែលទើបបានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតលើពិភពលោកប្រចាំឆ្នាំ២០១៨ (The Very Best of Landmarks) ពីទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ TripAdvisor កាលពីម្សិលមិញ។
នេះក៏មិនមែនជាលើទីមួយដែរ ដែលប្រាសាទអង្គរដ៏បវររបស់កម្ពុជានេះត្រូវបានភ្ញៀវទេសចរទូទាំងពិភពលោកបោះឆ្នោតឲ្យជាប់ជាតំបន់ និងជាទីរមណីយដ្ឋានប្រវត្តិសាស្ត្រល្អនៅលើពិភពលោកនោះ។ ប្រាសាទអង្គរនាពេលកន្លងមកបានទទួលពានរង្វាន់ធំៗរួមមាន៖
១. ឆ្នាំ២០១៤ ជាប់លេខ១ជាតំបន់់បុរាណវិទ្យា និងប្រវត្តិសាស្ត្រដែលទាក់ទាញបំផុតលើពិភពលោករបស់គេហទំព័រ Archaeo Madness។
២. ឆ្នាំ ២០១៥ ខេត្តសៀមរាបជាប់ជាតំបន់ដែលជាគោលដៅទេសចរណ៍ពេលនិយមលេខ១ នៅអាស៊ី និង លេខ២នៅលើពិភពលោករបស់ Trip advisor ។
៣. ឆ្នាំ២០១៦ ប្រាសាទអង្គរជាប់លេខ១ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោក នៅលើគេហទំព័រ Lonely Planet ។
ក្រៅពីពានរង្វាន់ធំៗខាងលើនេះប្រាសាទអង្គរ ក៏ដូចជាខេត្តសៀមរាប ក៏ទទួលបានពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិដទៃផ្សេងទៀតផងដែរ៕