- 2018-08-15 02:00:11
- ព័ត៌មាន
ស្ដែងៗ! ស្លាប់ជាង ២០នាក់ ក្រោយបាក់ស្ពាននៅអ៊ីតាលី (មានវីដេអូ)
- 2018-08-15 02:00:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដែងៗ! ស្លាប់ជាង ២០នាក់ ក្រោយបាក់ស្ពាននៅអ៊ីតាលី (មានវីដេអូ)
ចន្លោះមិនឃើញ
យ៉ាងហោចណាស់ មនុស្ស ២០ នាក់ត្រូវបានសម្លាប់ក្រោយហេតុការណ៍បាក់ស្ពានកាលពីថ្ងៃអង្គារក្នុងទីក្រុង Genoa ប្រទេសអ៊ីតាលី។
យោងតាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា ស្ពាន Morandi នេះបានបាក់អំឡុងពេលមានព្យុះដ៏កាចសាហាវមួយកាលពីវេលាម៉ោង ១១:៣០ ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអង្គារ។ ជាមួយគ្នាគណនី Twitter របស់អាជ្ញាធរក្នុងតំបន់ ចេញមុខបញ្ជាក់ថា មនុស្ស ២៣នាក់បានស្លាប់ ហើយ ១៥នាក់ទៀតរបួសដែលភាគច្រើនស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ដោយឡែក ប្រធានអង្គភាពសង្គ្រោះបន្ទាន់ លោក Luigi D'Angelo ឲ្យដឹងថា យានយន្តប្រមាណ ៣០គ្រឿង ក៏ត្រូវបានកម្ទេចផងដែរ។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍ដ៏អាក្រក់នេះ បានបង្កបញ្ហាយ៉ាងខ្លាំងដោយសារនេះជាផ្លូវដ៏សំខាន់មួយដែលតភ្ជាប់ទៅកាន់ភាគខាងត្បូងប្រទេសបារាំង៕
សូមទស្សនាវីដេអូខាងក្រោម ៖