
- 2018-08-17 06:44:01
- ព័ត៌មាន
សឹងមិនជឿ! អាយុទើប ២ឆ្នាំសោះ មួយថ្ងៃជក់បារីអស់ ៤០ដើម
- 2018-08-17 06:44:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឹងមិនជឿ! អាយុទើប ២ឆ្នាំសោះ មួយថ្ងៃជក់បារីអស់ ៤០ដើម
ចន្លោះមិនឃើញ
ក្មេងប្រុសជនជាតិឥណ្ឌូនេស៊ី ដែលមានអាយុទើបតែ ២ឆ្នាំម្នាក់ មានទម្លាប់ជក់បារីដ៏គ្រោះថ្នាក់មួយ ខណៈឪពុកម្ដាយមិនអាចបញ្ឈប់រូបគេបានឡើយ។
ក្មេងប្រុសឈ្មោះ RAP រស់នៅក្នុងទីក្រុង Sukabumi ខេត្ត West Java ជក់បារីអស់ ២កញ្ចប់ ឬប្រហែល ៤០ដើមក្នុងមួយថ្ងៃ។ ម្ដាយរបស់គេឈ្មោះ Maryati បានប្រាប់ឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកថា RAP ញៀននឹងការជក់បារីអស់រយៈពេល ១ខែកន្លះមកហើយ។
RAP មានទម្លាប់ជក់បារីបែបនេះ បន្ទាប់ពីរូបគេរើសបានកន្ទុយបារីដែលគេបោះចោលនៅលើដី។ អ្នកស្រី Maryati បានពន្យល់ថា ប្ដីរបស់អ្នកស្រី ឈ្មោះ Misbahudin មិនអាចបដិសេធបានឡើយ នៅពេល RAP ទារបារីជក់ ព្រោះគេនឹងស្រែកយំជាមិនខាន។ ទោះជាយ៉ាងណា អ្នកស្រីសម្គាល់ឃើញថា ការជក់បារីធ្វើឲ្យ RAP ដេកលក់។
លោក Misbahudin មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកូនប្រុសរបស់ខ្លួន ចេះជក់បារីដូចអ្នកធ្លាប់ជក់បារីរាប់ឆ្នាំអីចឹង។ មិនតែប៉ុណ្ណោះ RAP ចេះដើរសុំបារីពីអ្នកផ្សេងទៀតផង នៅពេលដែលលោកបដិសេធមិនឲ្យបារីទៅគេ។
យ៉ាងណាមិញ លោក Misbahudin និងអ្នកស្រី Maryati កំពុងរៀបចំផែនការស្វែងរកការព្យាបាលសម្រាប់ RAP ដើម្បីអាចផ្ដាច់ទម្លាក់ជក់បារីនេះ៕
ចុចអាន៖