• 2018-08-19 07:47:19
  • ព័ត៌មាន

ទឹកបុកខ្លាំងចេញពីតំបន់១ ធ្វើឲ្យស្ទឹងសង្កែក្រុងបាត់ដំបងឡើងជិតដល់កម្ពស់ប្រុងប្រយ័ត្នជាថ្មី

  • 2018-08-19 07:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​រសៀល​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ​២០១៨ នេះ ទឹក​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង​ បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់​ ១២,២០ម៉ែត្រ​ ដែលកៀក​នឹង​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ ១៣,៧៥ ម៉ែត្រ​ ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​។

ការ​កើន​ឡើងនៃ​កម្ពស់​ទឹក​ស្ទឹង​សង្កែ​ហក់​ឡើង​ជាថ្មី​ ​ដោយ​សារ​បរិមាណ​ទឹកភ្លៀង​​បាន​ធ្លាក់​បន្ថែម ២​ ថ្ងៃជាប់​គ្នា ក្នុង​កម្រិត​ជាង ៦២ មីលីម៉ែត្រ​ ហូរ​ចេញ​ពី​​ភូមិសាស្ត្រ​ស្រុក​សំឡូត​ ខេត្តបាត់ដំបង។

យ៉ាងណាមិញ​ ​មន្ត្រីជំនាញរបស់ក្រសួង​កំពុងគ្រប់គ្រងស្ថាភាពជំនន់នៅតំបន់នោះ​ ដរាប​ណា​ ក្នុង​ករណី​មិនមានភ្លៀង​ធ្លាក់បន្ថែម ​ការហក់​ឡើង​ជាថ្មី ​ពុំ​មាន​អ្វី​គួរ​ឲ្យព្រួយ​បារម្ភ​នោះទេ​ ។

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី