- 2018-08-21 02:05:24
- ព័ត៌មាន
រំជួលចិត្ត! ក្រុមគ្រួសារកូរ៉េជួបជុំគ្នាវិញ ក្រោយបែកបាក់ក្នុងសង្គ្រាមជិត ៧ទសវត្ស
- 2018-08-21 02:05:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត! ក្រុមគ្រួសារកូរ៉េជួបជុំគ្នាវិញ ក្រោយបែកបាក់ក្នុងសង្គ្រាមជិត ៧ទសវត្ស
ចន្លោះមិនឃើញ
ប្រជាជនកូរ៉េខាងត្បូងមួយក្រុមដែលភាគច្រើនមានវ័យចំណាស់ទៅហើយ ត្រូវបានអនុញ្ញាតឲ្យឆ្លងចូលប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទដើម្បីជួបជុំក្រុមគ្រួសារដែលបានបែកបាក់គ្នាអំឡុងសង្គ្រាមកូរ៉េកាលពី ៦៨ឆ្នាំមុន។
ការជួបជុំគ្នានេះ ត្រូវបានធ្វើឡើងដោយសារមានការព្រមព្រៀងគ្នា និងចុះហត្ថលេខាដោយប្រធានាធិបតី Moon Jae-in និងមេដឹកនាំ គីមជុងអ៊ុន នៅក្នុងជំនួបកំពូលកាលពីដើមឆ្នាំនេះ។ ក្នុងនោះផងដែរ ប្រជាជនជាង ៥ ៧០០០ នាក់រំពឹងថានឹងអាចទៅជួបជុំក្រុមគ្រួសារវិញ ប៉ុន្តែជាបឋមមានក្រុមគ្រួសារចំនួន ៩៣ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត។
គួរបញ្ជាក់ថា ជាង ៦០%នៃប្រជាជនដែលរំពឹងនឹងជួបជុំគ្រួសារវិញ មានអាយុលើស ៨០ឆ្នាំទៅហើយ ហើយត្រូវបានរួមដំណើរដោយសាច់ញាតិតាមរយៈរថយន្ដក្រុងដើម្បីធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង៕
ចុចអាន ៖