• 2018-09-06 06:16:32
  • ព័ត៌មាន

មកមើល ស្ពានកញ្ចក់កម្ពស់ជិត ៥០០ ម៉ែត្រ ធ្វើឲ្យទេសចរភ្ញាក់ផ្អើលគ្រប់គ្នា (មានវីដេអូ)

  • 2018-09-06 06:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​កញ្ចក់​ថ្មី​មួយ ត្រូវ​បាន​សម្ពោធ​កាល​ពី​ខែ​មុន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ក្នុង​ខេត្ត Hainan និង​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​យ៉ាង​ច្រើន​កុះ​ករ។ ស្ពាន​នេះ​បាន​ក្លាយ​ជា​គោល​ដៅ​ទេសចរ​ដ៏​សំខាន់​មួយ​នៃ​ទីក្រុង Sanya ដែល​លាត​សន្ធឹង​នៅ​ឧទ្យាន​ត្រូពិច Yalong Bay។ ជាមួយ​កម្ពស់​ជាង ៤៥០​ម៉ែត្រ​ពី​ដី ស្ពាន​នេះ​បាន​ផ្ដល់​ឲ្យ​ភ្ញៀវ​ទេសចរ​នូវ​ទេសភាព​ជុំវិញ​ភ្នំ​ស្រស់​ស្អាត​បំផុត​អម​ទៅ​ដោយ​ព្រៃ​ឈើ​ព័ទ្ធ​ជុំ​វិញ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ដើម្បី​អាច​ដើរ​កាត់​ស្ពាន​នេះ​បាន អ្នក​ត្រូវ​ភាព​ក្លាហាន និង​មិន​ខ្លាច​ខ្ពស់​នោះ​អ្នក​នឹង​ទៅ​ដល់​ចំណុច​ខ្ពស់​បំផុត​ដែល​មាន​ទេសភាព​ស្រស់ស្អាត។

ដូច្នេះ​ចង់​ដឹង​ថា ស្ពានកញ្ចក់នេះមានលក្ខណៈពិសេសយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ៖

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់