- 2018-09-17 09:09:19
- ព័ត៌មាន
Wing ធ្វើរឿងមួយគួរឲ្យសរសើរ ក្នុងថ្ងៃដើររើសសំរាមសម្អាតទីក្រុង ចុងសប្ដាហ៍មុន
- 2018-09-17 09:09:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wing ធ្វើរឿងមួយគួរឲ្យសរសើរ ក្នុងថ្ងៃដើររើសសំរាមសម្អាតទីក្រុង ចុងសប្ដាហ៍មុន
ចន្លោះមិនឃើញ
កម្ពុជាបានរៀបចំទិវាសម្អាតពិភពលោក២០១៨ ជាលើក១ (World Cleanup Day 2018) ដោយក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនជាច្រើន ស្រាក់ដៃគ្នាចូលរួមយ៉ាងច្រើន ខណៈដែលបុគ្គលិកក្រុមហ៊ុន និងសាធារណជនអ្នកស្ម័គ្រចិត្តទាំងខ្មែរ និងបរទេស មានចំនួនរាប់ពាន់នាក់ចាប់ផ្ដើមយុទ្ធនាការសម្អាតទីក្រុង១១ ទីតាំងផ្សេងៗគ្នានៅភ្នំពេញ តាំងពីម៉ោង ៧ ព្រឹក កាលពីសៅរ៍ ១៥ កញ្ញា សប្ដាហ៍មុន។
មិនខុសពីក្រុមហ៊ុនតូចធំផ្សេងៗទៀតក្នុងព្រឹត្តិការណ៍បរិស្ថានដ៏ធំមួយនេះ ធនាគារឯកទេស Wing ក៏បានកៀរគរបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនយ៉ាងច្រើនឲ្យចូលរួមផងដែរ។ ប៉ុន្តែ Wing បានធ្វើរឿងលេចធ្លោមួយគួរឲ្យសរសើរ ពេលដើរសម្អាតបរិស្ថាន រើសសំរាម តាមផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ដល់វត្តនិរោធ។
ក្រោមពាក្យស្លោក «ធ្វើការរួមគ្នាដើម្បីកម្ពុជា» Wing បានស្វះស្វែងអំពាវនាវឲ្យសាធារណជនចូលរួមជាមួយខ្លួនទាំងលើផេកហ្វេសប៊ុកខ្លួនឯងផ្ទាល់ និងការចុះផ្សាយអត្ថបទព័ត៌មានផ្សេងៗ ដោយធានាផ្ដល់ជំនួយគ្រប់យ៉ាង មាន អាវយឺត មួកការពារកម្ដៅថ្ងៃ អាហារពេលព្រឹក សម្ភារៈសម្អាតទីក្រុង មធ្យោបាយធ្វើដំណើរទៅមក ជាដើម។ ជាលទ្ធផល អ្នកចូលរួមទាំងបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួន និងសាធារណជនសរុបជិត ២០០ នាក់។
អ្វីគួរឲ្យកត់សម្គាល់ មិនមែនត្រឹមបុគ្គលិកការិយាល័យធម្មតាទេ សូម្បីបុគ្គលិកជាន់ខ្ពស់ថ្នាក់គ្រប់គ្រងមកពីគ្រប់ផ្នែករបស់ Wing មានជនជាតិខ្មែរ អៀរឡង់ ហ្វីលីពីន ក៏នាំគ្នាស្ម័គ្រចិត្តដើររើសសំរាមក្នុងទីក្រុង ដោយមិនញញើតដៃក្រោមកម្ដៅថ្ងៃផងដែរ។
“ក្រៅពីបុគ្គលិកធម្មតាទាំងអស់ ថ្ងៃនេះ យើងមានបុគ្គលិកចូលរួមសម្អាតបរិស្ថានពីគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់...មានប្រធានទីផ្សារ ប្រធានផ្នែកលក់ ប្រធានធនធានមនុស្ស ជាដើម"។ នេះបើតាមការបញ្ជាក់របស់លោក ហុង ច័ន្ទភក្ត្រា ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ Wing។
លោកបន្តថា ការពិតទៅ Wing បានធ្វើយុទ្ធនាការសម្អាតបរិស្ថាននេះនៅទូទាំងប្រទេស ដោយចែកជា ២ ក្រុម៖
ទិវាសម្អាតពិភពលោកនៅកម្ពុជា ធ្វើឡើងដើម្បីជាសារ ជាគំរូដល់ប្រជាជន ដើម្បីលុបបំផុតការចោលសំរាមតាមដងផ្លូវ និងលើកកម្ពស់ការគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ។
យោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍ កាលពីឆ្នាំ២០១៧ ថា កម្ពុជា មានសំរាមប្រមាណ ១,៤២ លានតោន ហើយចំនួននេះនឹងកើនឡើង ខណៈប្រជាជនកើនឡើងដែរ។ ឯទិន្នន័យក្រសួងបរិស្ថានវិញ បង្ហាញថា ជិត ៦០% នៃកាកសំណល់សំរាម មិនត្រូវបានគ្រប់គ្រងត្រឹមត្រូវនោះឡើយ ក្នុងនោះមានកាកសំណល់ប្លាស្ទិកប្រមាណ ១៥,៧% ត្រូវចាក់ចោលនៅតាមទីវាល ឬប្រព័ន្ធបង្ហូរទឹកនានា៕