• 2018-09-18 06:45:22
  • ព័ត៌មាន

បង្អែម១ប្រភេទពេញនិយមខ្លាំង តែបើឃើញកន្លែងផលិតច្បាស់ជារាងចាលមួយជីវិត (មានវីដេអូ)

  • 2018-09-18 06:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រក​ឃើញ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង ក្រោយ​ការ​តាម​ដាន​រក​ឃើញ​ថា​បង្អែម​ដែល​ពេញ​និយម​មួយ​ប្រភេទ ត្រូវ​បាន​ផលិត​ដោយ​គ្មាន​អនាម័យ និង​គួរ​ឲ្យ​ខ្ពើម​បំផុត។

នៅ​តាម​ផ្លូវ An Duong Vuong នៃ​ទីក្រុង​ហាណូយ គេ​ឃើញ​មាន​សង្វាក់​ផលិតកម្ម​បង្អែម​ដែល​ធ្វើ​នៅ​លើ​ដី​ផ្ទាល់​ដោយ​គ្មាន​អនាម័យ។ លើស​ពី​នេះ​ទៀត ម្ចាស់​កន្លែង​ផលិត​បង្អែម​ឈ្មោះ Linh បាន​យក​ជើង​ជាន់​បង្អែម​ដែល​លាយ​ជាមួយ​វត្ថុ​ធាតុ​មួយ​ចំនួន​មើល​ទៅ​គួរ​ឲ្យ​រអើម​បំផុត។ យោង​តាម​គណនា​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​ពី​ការ​ផលិត​បង្អែម​ដែល​គ្មាន​អនាម័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

គួរ​បញ្ជាក់​ថា ចំពោះ​បង្អែម​ប្រភេទ​នេះ ត្រូវ​បាន​ចែក​ចាយ និង​លក់​នៅ​ពេញ​ទីក្រុង​ហាណូយ​ដែល​ជា​ធម្មតា​មាន​តម្លៃ ១៧​ម៉ឺន​ដុង (ជាង ៧​ដុល្លារ) ក្នុង​មួយ​គីឡូក្រាម ឬ​ចន្លោះ​ពី ២ ០០០ ទៅ ៥ ០០០ ដុង​ក្នុង​មួយ​ប្រអប់៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Zing ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី