• 2018-09-20 01:45:21
  • ព័ត៌មាន

ញាក់សាច់! ដឹងមូលហេតុ មានសម្បុកពីងពាងយក្សនៅពេញឆ្នេរប្រទេសក្រិក (មានវីដេអូ)

  • 2018-09-20 01:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​អាកាសធាតុ​រដូវ​ក្ដៅ​នៅ​ភាគ​ខាង​លិច​ប្រទេស​ក្រិក បាន​ធ្វើ​ឲ្យ​មាន​សម្បុក​ពីងពាង​យក្ស​ប្រវែង​ជាង ៣០០ ម៉ែត្រ​នៅ​ក្នុង​ទីក្រុង Aitoliko។

យោង​តាម​កាសែត Daily Hellas ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ជា​ច្រើន​នៃ​តំបន់​នេះ ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​សម្បុក​ពីងពាង។ ចំណែក​ឯ​អ្នក​ជំនាញ​ជា​ច្រើន​ឲ្យ​ដឹង​ដែរ​ថា នេះ​កើត​ឡើង​ដោយ​សារ​រដូវ​បង្កាត់​ពូជ​របស់​សត្វ​ពីងពាង Tetragnatha ដែល​ពួកវា​ធ្វើ​សម្បុក​ធំ​បែប​នេះ។ លើស​ពី​នេះ​ទៀត ការ​កើន​ឡើង​នៃ​ចំនួន​សត្វ​មូស ក៏​ធ្វើ​ឲ្យ​សត្វ​ពីងពាង​កើន​ឡើង​ផង​ដែរ។ សម្រាប់​កត្ដា​អាកាសធាតុ​ក្ដៅ, សំណើម​ និង​អាហារ​គ្រប់គ្រាន់ បាន​បង្ក​លក្ខណៈ​ល្អ​សម្រាប់​ការ​បន្ដ​ពូជ​របស់​ពីងពាង។

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​បញ្ជាក់​ថា​សត្វ​ពីងពាង​ទាំង​នេះ មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស ឬ​បំផ្លាញ​រុក្ខជាតិ​ក្នុង​តំបន់​នោះ​ទេ ហើយ​ពួកវា​នឹង​ងាប់​ទៅ​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

(ប្រភេទពីងពាង Tetragnatha)

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់