• 2018-09-26 02:39:48
  • ព័ត៌មាន

១២សន្លឹកបង្ហាញថា ជប៉ុន អស្ចារ្យប្លែកខុសពីប្រទេសណាទាំងអស់

  • 2018-09-26 02:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​កើត​ចេញ​ពី​ប្រជុំកោះ នៅ​ឯ​ឆ្នេរសមុទ្រ​អាស៊ី​បូព៌ា ដែល​ល្បីល្បាញ​ដោយសារ​វប្បធម៌​ដ៏​ចម្លែក និង​អស្ចារ្យ​របស់​វា។ ជនជាតិ​ជប៉ុន​មាន​វិធី​ជាក់លាក់​ក្នុង​ការ​ធ្វើ​អ្វី​មួយ ដែល​ហាក់​បី​ដូច​ជា​ចម្លែក​ចំពោះ​អ្នក​ដទៃ ប៉ុន្តែ​ប្រជាជន​ជប៉ុន ពិត​ជា​អាច​បង្រៀន​អ្នកដទៃ​អំពី​ការ​ច្នៃប្រឌិត , ការ​ស្រមើស្រមៃ , តម្លៃ​គ្រួសារ និង​ការ​គោរព​ចំពោះ​អ្នកដទៃ។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ទាំង ១២សន្លឹក ដែល​បង្ហាញ​ថា ជប៉ុន អស្ចារ្យ​ប្លែក​ខុស​ពី​ប្រទេស​ណា​ទាំង​អស់៖

#១ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន រៀបចំ និង​សម្អាត​បន្ទប់​យ៉ាង​ស្អាត ហើយ​បន្សល់​ទុក​សំបុត្រ​មួយ​សន្លឹក​សរសេរ​ជា​ភាសា​រុស្ស៊ី​ថា «អរគុណ» បើ​ទោះ​បី​ជា​ក្រុម​របស់​ពួកគេ​បាន​ចាញ់​ការ​ប្រកួត​ក៏​ដោយ

#២ វ៉ាលី​ត្រូវ​បាន​រៀបចំ និង​តម្រៀប​យ៉ាង​មាន​របៀបរៀបរយ ដោយ​ដៃ​កាន់​របស់​វា​ត្រូវ​បែរ​ចេញ​មក​ក្រៅ​រួច​ជា​ស្រេច

#៣ អាង​ទឹក​នៅ​ក្នុង​ទីក្រុង Kanazawa បាញ់​ទឹក​ចេញ​ជា​រូប​ម៉ោង

#៤ នៅ​ពេល​សួរ​ប៉ូលិស​រក​ផ្លូវ​ណា​មួយ នោះ​ប៉ូលិស​នឹង​គូរ​គោលដៅ​របស់​យើង​យ៉ាង​លម្អិត

#៥ សណ្ឋាគារ​មួយ​នៅ​ក្នុង​ទីក្រុង Tokyo ប្រើ​សត្វ​ដាយណូសឺរ​យន្ត​ទទួល​ភ្ញៀវ

#៦ វាល​ស្រែ​សិល្បៈ ដែល​ជនជាតិ​ជប៉ុន​បាន​ដាំ​ស្រូវ​ប្រភេទ និង​ពណ៌​ខុសៗ​គ្នា​ដើម្បី​បង្កើត​វា​ឡើង

#៧ តូប​លក់​បន្លែ​គ្មាន​អ្នក​យាម ដោយ​ពេល​ត្រូវ​ការ​ទិញ គ្រាន់​តែ​យក រួច​ទុក​លុយ​នៅ​ក្នុង​ក្រឡ​ជា​ការ​ស្រេច

#៨ ការ​ហោះហើរ​ត្រូវ​ពន្យារ​ពេល បុគ្គលិក​អាកាសចរ​នាំ​គ្នា​ចេញ​មក​សុំទោស​អ្នកដំណើរ

#៩ ស្ទីកគ័រ​លើ​កញ្ចប់​ទំនិញ​មក​ពី​ប្រទេស​ជប៉ុន

#១០ ហោប៉ៅ​តូច​មួយ​លើ​កៅអី​រថភ្លើង គឺ​ដើម្បី​ឲ្យ​អ្នកដំណើរ​ដាក់​សំបុត្រ​នៅ​ក្នុង​នោះ ដូច្នេះ​នៅ​ពេល​អ្នក​យក​សំបុត្រ​មក មិន​ចាំ​បាច់​រំខាន​ដល់​អ្នកដំណើរ​ឡើយ

#១១ ប្រើ​ក្តារ​រអិល​ជា​វិធី​ដើម្បី​គេច​ចេញ​ពី​អគ្គីភ័យ

#១២ នៅ​ពេល​ដែល​ម៉ាស៊ីន​លក់​សំបុត្រ​រថភ្លើង​អស់​លុយ​រាយ​អាប់​ឲ្យ​អ្នកដំណើរ រឿង​នេះ​នឹង​កើត​ឡើង

ចុច​អាន៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់