- 2018-09-27 03:53:59
- ព័ត៌មាន
មិនធ្លាប់ដឹង! តាមពិតពពុះទឹកស្អុយ អាចបង្កហានិភ័យខ្ពស់បំផុតមួយ
- 2018-09-27 03:53:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ដឹង! តាមពិតពពុះទឹកស្អុយ អាចបង្កហានិភ័យខ្ពស់បំផុតមួយ
ចន្លោះមិនឃើញ
ខណៈពេលដែលពពុះទឹកស្អុយយ៉ាងច្រើនកំពុងហូរចេញពីបឹង Bellandur ប្រជាជនទីក្រុង Bagalore មានការបារម្ភជាខ្លាំងដោយសារអាចប៉ះពាល់សុខភាព និងបង្កហានិភ័យធ្ងន់ធ្ងរ។
ពពុះទឹកស្អុយដ៏ច្រើនសន្ធឹកនេះ ត្រូវបានគេដឹងថាហូរចេញមកកាលពីថ្ងៃអង្គារដែលមានផ្ទុកទៅដោយសារធាតុពុលចេញពីលូ។ យោងតាមកាសែតក្នុងតំបន់ឲ្យដឹងថា ពពុះនេះបានហើរឡើងរហូតដល់ជាង៣ម៉ែត្រ និងធ្លាក់ទៅលើអ្នកធ្វើដំណើរក៏ដូចជាប្រជាជនរស់នៅក្បែរនោះ។ ចំណែកប្រភពមួយទៀតបន្ថែមថា ពពុះនេះមានក្លិនស្អុយខ្លាំងហើយផ្ទុកទៅដោយសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។
លើសពីនេះទៀត វាមានហានិភ័យខ្ពស់ដែលអាចឆាបឆេះពេញផ្ទៃបឹងទាំងមូលតែម្ដងក្នុងរយៈពេលមួយខ្លីប៉ុណ្ណោះដោយសារតែមានសារធាតុគីមីងាយនឹងឆាបឆេះ។ កាលពីខែកុម្ភៈឆ្នាំមុន ពពុះទឹកស្អុយចេញពីបឹងនេះ ធ្លាប់ឆាបឆេះម្ដងដែលបង្កជាអណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់។ រដ្ឋាភិបាលឥណ្ឌា បានចំណាយកម្លាំងកងទ័ពរហូតជាង ៥ ០០០ នាក់ និងប្រើពេលជាង ៧ម៉ោងដើម្បីពន្លត់ភ្លើងនៃពពុះទឹកស្អុយនេះទាំងស្រុង៕
ចុចអាន ៖