• 2018-09-29 02:13:53
  • ព័ត៌មាន

ស្តែងៗ! មកមើលទិដ្ឋភាព រលកយក្សស៊ូណាមិ វាយប្រហារប្រទេសឥណ្ឌូនេស៊ី (មានវីដេអូ)

  • 2018-09-29 02:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ ទី២៨ ខែ​កញ្ញា ឆ្នាំ២០១៨ ម្សិលមិញ​នេះ ទីក្រុង Palu ដែល​ស្ថិត​នៅ​លើ​កោះ Sulawesi នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ទទួលរង​ការ​វាយប្រហារ​ពី​រលក​យក្ស​ស៊ូណាមិ ដែល​បង្ក​ឡើង​ដោយ​ការ​រញ្ជួយ​ដី​កម្រិត ៧,៥ រ៉ិចទ័រ ដោយ​បាន​បំផ្លាញ​អគារ​ផ្​សម្បែង និង​បណ្តាល​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​ជម្លៀស​ខ្លួន។

ទីក្រុង Palu មាន​មនុស្ស​រស់​នៅ​ប្រហែល ៣៥០ ០០០នាក់ និង​ស្ថិត​នៅ​ចម្ងាយ ៨០គីឡូម៉ែត្រ​ពី​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយដី។ ក្រុម​មន្រ្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា រលក​យក្ស​ខាង​លើ​មាន​កម្ពស់​រហូត​ដល់​ទៅ ២ម៉ែត្រ។ អ្នក​នាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ ប៉ុន្តែ​របាយការណ៍​បឋម​បង្ហាញ​ថា មាន​អ្នក​ស្លាប់​ដោយសារ​ការ​បាក់​រលំ​អគារ៕

សូម​ទស្សនា​ទិដ្ឋភាព​រលក​យក្ស​ស៊ូណាមិ​ខាងក្រោម៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី