- 2018-10-01 02:04:20
- ព័ត៌មាន
អ្នកស្លាប់កើនជិត ១ ពាន់នាក់ក្រោយស៊ូណាមិនៅឥណ្ឌូនេស៊ី ខណៈជាង ២លាននាក់រងផងប៉ះពាល់
- 2018-10-01 02:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្លាប់កើនជិត ១ ពាន់នាក់ក្រោយស៊ូណាមិនៅឥណ្ឌូនេស៊ី ខណៈជាង ២លាននាក់រងផងប៉ះពាល់
ចន្លោះមិនឃើញ
ចំនួនអ្នកស្លាប់ដោយសាររលកយក្សស៊ូណាមិវាយប្រហារកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងរហូតដល់ ៨៣២នាក់ ខណៈអ្នកជំនាញប៉ាន់ប្រមាណថាអាចនឹងកើនឡើងថែមទៀត។
រយៈពេល ២ថ្ងៃក្រោយពេលខ្យល់ព្យុះវាយប្រហារកាលពីថ្ងៃសុក្រសប្ដាហ៍មុន គ្រោះរញ្ជួយដីកម្រិត ៧,៥វ៉ិចទ័របានបង្កឲ្យមានរលកយក្សស៊ូណាមិកម្ពស់រហូតជាង ៣ម៉ែត្រ ហើយវាយប្រហារមកលើឆ្នេរភាគខាងជើង។ អាជ្ញាធរ និងក្រុមអ្នកសង្គ្រោះ កំពុងធ្វើការរុករកអ្នកបាត់ខ្លួន និងអ្នករងរបួសជាច្រើននាក់។ ជាមួយគ្នាដែរ ផ្លូវរត់យន្តហោះត្រូវបានបំផ្លិចបំផ្លាញជាហេតុធ្វើឲ្យជើងហោះហើរក្នុងតំបន់ត្រូវកាត់ផ្ដាច់ ចំណែកឯផ្លូវ និងស្ពានមួយចំនួនក៏រងផលខូចខាតផងដែរ។
គួរឲ្យដឹងដែរថា អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី ប៉ាន់ប្រមាណថាយ៉ាងហោចណាស់ប្រជាជនជាង ២,៤លាននាក់រងផលប៉ះពាល់ដោយសាររលកស៊ូណាមិ ហើយមនុស្សជាង ១៧ ០០០នាក់បាត់បង់ផ្ទះសម្បែង៕
ចុចអាន ៖