- 2018-10-03 02:39:21
- ព័ត៌មាន
១៥សន្លឹក ភាពខុសគ្នារវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូង
- 2018-10-03 02:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥សន្លឹក ភាពខុសគ្នារវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
នៅឆ្នាំ១៩៤៥ ប្រទេសកូរ៉េ ត្រូវបានបែងចែកទៅជាកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ អស់រយៈពេលជាង ៧០ឆ្នាំមកហើយ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងនឹងគ្នា។ ទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលមេដឹកនាំកូរ៉េទាំងពីរ បានរៀបចំកិច្ចប្រជុំកំពូល និងព្រមព្រៀងគ្នាលើសកម្មភាពរួបរួមគ្នាជាច្រើន ដើម្បីជួយប្រទេសទាំងសងខាងឲ្យទទួលបានចំណងមិត្តភាពល្អនឹងគ្នាឡើងវិញ។
បើទោះបីជាកូរ៉េខាងជើង និងកូរ៉េខាងត្បូង ជាប្រទេសជិតខាងក៏ដោយ ប៉ុន្តែការរស់នៅក្នុងប្រទេសទាំងពីរ គឺខុសគ្នាទាំងស្រុងតែម្ដង។
ខាងក្រោមនេះគឺជារូបភាពទាំង ១៥សន្លឹក ដែលបង្ហាញពីភាពខុសគ្នារវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូង៖
#១ អ្នកបង្ហាត់បាញ់កាំភ្លើងក្នុងទីក្រុង Pyongyang និង ទីក្រុង Seoul
#២ អ្នកមកលេងទឹកនៅសួនទឹក Munsu Water Park ក្នុងទីក្រុង Pyongyang និង សួនទឹក Caribbean Bay Water Park ក្នុងទីក្រុង Seoul
#៣ បុគ្គលិកស្ថានីយប្រេងនៅកូរ៉េខាងជើង និងកូរ៉េខាងត្បូង
#៤ មគ្គុទ្ទេសក៍ទេសចរនៅលើកំពូលអគារ Tower of the Juche Idea ក្នុងទីក្រុង Pyongyang និង អគារ 63 Building ក្នុងទីក្រុង Seoul
#៥ សិស្សប្រុសអាយុ ២៣ឆ្នាំ ក្នុងទីក្រុង Pyongyang និង សិស្សប្រុសអាយុ ២៤ឆ្នាំ ក្នុងទីក្រុង Seoul
#៦ មន្ត្រីយោធាកូរ៉េខាងជើង និង កូរ៉េខាងត្បូង នៅតំបន់គ្មានយោធា DMZ
#៧ អ្នកដើរផ្សារក្នុងទីក្រុង Pyongyang និង ទីក្រុង Seoul
#៨ អ្នកបើកទូកទេសចរ លើទន្លេ Taedong River ក្នុងទីក្រុង Pyongyang និង លើទន្លេ Han River ក្នុងទីក្រុង Seoul
#៩ កសិករកូរ៉េខាងជើង និង កូរ៉េខាងត្បូង
#១០ ស្ត្រីកូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍ដង្ហែក្បួនយោធា និង បុរសកូរ៉េខាងត្បូង ក្នុងការតវ៉ាប្រឆាំងអាវុធនុយក្លេអ៊ែរ
#១១ កម្មកររោងចក្រកូរ៉េខាងជើង ក្នុងទីក្រុង Wonsan និងកូរ៉េខាងត្បូង ក្នុងទីក្រុង Chuncheon
#១២ សិស្សស្រីកូរ៉េខាងជើង ក្នុងថ្នាក់រៀនកុំព្យូទ័រ នៃមជ្ឈមណ្ឌល Sci-tech Center ក្នុងទីក្រុង Pyongyang និង សិស្សស្រីកូរ៉េខាងត្បូង ក្នុងថ្នាក់រៀនកុំព្យូទ័រ នៃសកលវិទ្យាល័យ Yonsei University ក្នុងទីក្រុង Seoul
#១៣ បុគ្គលិកសួនទឹក Munsu Water Park ក្នុងទីក្រុង Pyongyang និង បុគ្គលិកសួនទឹក One Mount Water Park ក្នុងទីក្រុង Gyeonggi-do
#១៤ កម្មកររោងចក្រកូរ៉េខាងជើង ផលិតឧបករណ៍ធ្មេញ ក្នុងទីក្រុង Pyongyang និង កម្មកររោងចក្រកូរ៉េខាងត្បូង ផលិតសម្ភារៈវេចខ្ចប់ ក្នុងទីក្រុង Chuncheon
#១៥ សិស្សស្រីកូរ៉េខាងជើង អាយុ៩ឆ្នាំ អបអរទិវាកុមារ ក្នុងទីក្រុង Pyongyang និង ក្មេងស្រីអាយុ ១០ឆ្នាំ នៅកម្មវិធីបង្ហាញម៉ូដ Seoul Fashion Week
ចុចអាន៖