• 2018-10-13 03:47:29
  • ព័ត៌មាន

ការពិតទាំង៧ នៃការរស់នៅទ្វីបអង់តាកទិក អ្នកមិនធ្លាប់ដឹងពីមុនមក

  • 2018-10-13 03:47:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង់តាកទិច ត្រូវ​បាន​គេ​ហៅ​ថា​ជា «ភព​ព្រះអង្គារ​ពណ៌​ស» (White Mars) ដោយសារតែ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​របស់​វា។ នៅ​ឆ្នាំ ២០០៥ ស្ថានីយ៍​បារាំង-អ៊ីតាលី ឈ្មោះ Concordia ត្រូវ​បាន​សាងសង់​ឡើង​នៅ​ទី​នោះ។ ភ្នាក់ងារ​អវកាស​អឺរ៉ុប European Space Agency (ESA) ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​នៅ​ទី​នោះ​តែម្តង។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ មនុស្ស​ជិត ៦០ នាក់​រស់​នៅ​ទី​នោះ​ដោយ​ដាច់​ស្រយាល​ពី​គេ ក្រោម​សីតុណ្ហភាព​ទាប​បំផុត ហើយ​ខ្វះ​ពន្លឺ និង​អុកស៊ីសែន។ ពួកគេ​ទាំង​អស់​បាន​ចំណាយ​ពេល​រាប់​ខែ ដើម្បី​រៀបចំ​ខ្លួន​ធ្វើ​ការ​នៅ​ទី​នោះ រយៈពេល​មិន​តិច​ជាង ៩ ទៅ ១២ ខែ​ឡើយ។

ស្ថានីយ​ខាង​លើ​មាន​អគារ​ចំនួន ២ ដែល​អគារ​ទី១ មាន​ឈ្មោះ​ថា «ស្ងប់ស្ងាត់» ជា​កន្លែង​សម្រាប់​បន្ទប់​ពិសោធ , បន្ទប់​ទទួល​ភ្ញៀវ និង​មន្ទីរពេទ្យ។ ចំណែក​ឯ​អគារ​ទី២ ត្រូវ​បាន​គេ​ហៅ​ថា "រំខាន" ជា​កន្លែង​ហាត់​ប្រាណ, កន្លែង​ស្តុក​ឥវ៉ាន់, សាល​បរិភោគ​អាហារ, រោង​កុន និង​បន្ទប់​កម្សាន្ត។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ពិត​ទាំង ៧ នៃ​ការ​រស់​នៅ​ទ្វីប​អង់តាកទិក ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ដឹង​ពី​មុន​មក៖

#១ សីតុណ្ហាភាព​ជា​មធ្យម​នៅ​ទ្វីប​អង់តាក់ទិក គឺ -៥០ អង្សាសេ ។ សីតុណ្ហភាព​ទាប​បំផុត គឺ -៧៨ អង្សាសេ។

#២ មនុស្ស​រស់​នៅ​ក្នុង​ភាព​ងងឹត ៤ ខែ​ពេញ​ក្នុង​មួយ​ឆ្នាំ។

#៣ ផ្សារ​ទំនើប​ដែល​នៅ​ជិត​បំផុត គឺ ៤ ០០០គីឡូម៉ែត្រ។

#៤ ក្នុង​អំឡុង​ពេល​រដូវ​រងា ស្ថានីយ​ខាង​លើ​ដាច់​ស្រយាល​ទាំង​ស្រុង​ពី​ដី​គោក​តែម្តង។

#៥ ក្រុម​អ្នក​ស្រាវជ្រាវ​ព្យាយាម​រក​ឲ្យ​ឃើញ​ថា តើ​បរិយាកាស​ដ៏​អាក្រក់​នេះ​ជះ​ឥទ្ធិពល​លើ​មនុស្ស​យ៉ាង​ដូចម្តេច​ខ្លះ ព្រោះ​វា​ចាំបាច់​ណាស់ សម្រាប់​ការ​ហោះហើរ​របស់​យានអវកាស​នា​ពេល​អនាគត។

#៦ មនុស្ស​នៅ​ទី​នោះ ធ្វើ​ការ​បណ្តើរ លេង​សប្បាយ​បណ្តើរ។

#៧ ការ​នោម​នៅ​ពេល​ងូត​ទឹក ត្រូវ​បាន​ហាម​ឃាត់​នៅ​ស្ថានីយ Concordia ព្រោះ​ទឹក​ដែល​ប្រើប្រាស់​រួច ត្រូវ​បាន​សម្អាត និង​យក​មក​ប្រើប្រាស់​ឡើង​វិញ៕

ចុច​អាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់