- 2018-10-11 02:41:25
- ព័ត៌មាន
លិខិតឆ្លងដែនជប៉ុនមានឥទ្ធិពលបំផុត អាចចូល១៩០ប្រទេស មិនបាច់មានទិដ្ឋាការ ឯកម្ពុជា...
- 2018-10-11 02:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លិខិតឆ្លងដែនជប៉ុនមានឥទ្ធិពលបំផុត អាចចូល១៩០ប្រទេស មិនបាច់មានទិដ្ឋាការ ឯកម្ពុជា...
ចន្លោះមិនឃើញ
ប្រទេសជប៉ុន បានវ៉ាដាច់ប្រទេសសិង្ហបុរី និងបន្តឈរនៅលើកំពូលតារាងនៃចំណាត់ថ្នាក់លិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក «2018 Henley Passport Index» បន្ទាប់ពីទទួលបានសិទ្ធិចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ នាខែតុលានេះ។
ឥឡូវនេះ លិខិតឆ្លងដែនជប៉ុន បានផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោយមិនចាំបាច់ត្រូវការទិដ្ឋាការឡើយ នៅពេលធ្វើដំណើរចូលទៅកាន់គោលដៅចំនួន ១៩០ ប្រទេស បើប្រៀបធៀបទៅនឹង លិខិតឆ្លងដែនសិង្ហបុរី គឺត្រឹមតែ ១៨៩ ប្រទេសប៉ុណ្ណោះ។
គួររំលឹកឲ្យដឹងថា លិខិតឆ្លងដែនរបស់ប្រទេសទាំង២ បានឈរនៅចំណាត់ថ្នាក់លេខ១ កាលពីខែកុម្ភៈ ដោយទាញទម្លាក់លិខិតឆ្លងដែនរបស់ប្រទេសអាល្លឺម៉ង់ ធ្លាក់មកលេខ២ ជាលើកដំបូង តាំងពីឆ្នាំ២០១៤ មក។
បច្ចុប្បន្ននេះ លិខិតឆ្លងដែនរបស់ប្រទេសអាល្លឺម៉ង់ បានឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយនឹង កូរ៉េខាងត្បូង និងបារាំង ដែលអាចចូលទៅកាន់គោលដៅចំនួន ១៨៨ ប្រទេស ដោយមិនចាំបាច់ត្រូវការទិដ្ឋាការឡើយ។
ចំណែកឯចំណាត់ថ្នាក់លេខ៤ និង លេខ៥ គឺបានទៅលើសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ដែលអាចចូលទៅកាន់គោលដៅចំនួន ១៨៦ ប្រទេស ដោយមិនចាំបាច់ត្រូវការទិដ្ឋាការឡើយ។
ប្រទេសថៃ ឈរនៅលើចំណាត់ថ្នាក់ លេខ៦៨ អាចចូលទៅកាន់គោលដៅចំនួន ៧៧ ប្រទេស , ប្រទេសវៀតណាម លេខ៩០ អាចចូលទៅកាន់គោលដៅចំនួន ៥១ ប្រទេស ឯប្រទេសកម្ពុជា លេខ៨៧ អាចចូលទៅកាន់គោលដៅចំនួន ៥៤ ប្រទេស ដោយមិនចាំបាច់ត្រូវការទិដ្ឋាការឡើយ៕
ចុចអាន៖