- 2018-05-24 02:21:49
- ចរាចរណ៍
ជប៉ុនទម្លាក់សិង្ហបុរី កាន់កាប់តំណែង លិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក
- 2018-05-24 02:21:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនទម្លាក់សិង្ហបុរី កាន់កាប់តំណែង លិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក
ចន្លោះមិនឃើញ
ជប៉ុន បានទម្លាក់ សិង្ហបុរី ចេញពីចំណាត់ថ្នាក់លេខមួយ សម្រាប់លិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត ដែលចេញផ្សាយដោយគេហទំព័រ Henley Passport Index កាលពីថ្ងៃពុធទី ២៣ ខែឧសភា។
លិខិតឆ្លងដែនជប៉ុន បានផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោយមិនចាំបាច់ត្រូវការទិដ្ឋាការឡើយ នៅពេលធ្វើដំណើរចូលទៅកាន់គោលដៅចំនួន ១៨៩ប្រទេស។ ដោយឡែក លិខិតឆ្លងដែនប្រទេសសិង្ហបុរី បានធ្លាក់ទៅលេខ២ ស្មើលិខិតឆ្លងដែនប្រទេសអាល្លឺម៉ង់ ដែលអាចឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរធ្វើដំណើរទៅកាន់គោលដៅ ១៨៨ប្រទេស ដោយមិនត្រូវការទិដ្ឋាការ។
លេខរៀងជាបន្តបន្ទាប់មានលិខិតឆ្លងដែនរបស់ កូរ៉េខាងត្បូង , ហ្វាំងឡង់ , បារាំង , អ៊ីតាលី , អេស្ប៉ាញ និង ស៊ុយអែត ខណៈលិខិតឆ្លងដែនអាមេរិក និងចក្រភពអង់គ្លេស ឈរនៅលេខ៤ ដូចគ្នា។
គួររំលឹកឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សិង្ហបុរី និងជប៉ុន បានឈរនៅកំពូលតារាងលេខ១ ដូចគ្នា ដោយប្រជាជនប្រទេសទាំង២ អាចធ្វើដំណើរទៅកាន់គោលដៅ ១៨០ប្រទេស ដោយមិនត្រូវការទិដ្ឋាការ ស្របពេលដែលអាល្លឺម៉ង់ឈរនៅលេខ២ អាចធ្វើដំណើរទៅកាន់គោលដៅ ១៧៩ប្រទេស ដោយមិនត្រូវការទិដ្ឋាការ។
សូមបញ្ជាក់ឲ្យដឹងថា កម្ពុជា បានឈរនៅលំដាប់លេខ ៨១ ជាមួយប្រទេស ហៃទី (Haiti) , នីស៊េ (Niger) , តូហ្គោ (Togo) ដែលអាចធ្វើដំណើរទៅកាន់គោលដៅ ៥៤ប្រទេស ដោយមិនត្រូវការទិដ្ឋាការ៕
ចំណែកឯនៅអាស៊ីអាគ្នេយ៍វិញ៖